• 2020-11-09 07:15:35
  • ព័ត៌មាន

ធ្លាប់ស្គាល់អត់? ប្រាសាទនគរបាជ័យ ទឹកដីកំពង់ចាម លាក់ទុក​រឿងរ៉ាវ​ជាច្រើនដែលអ្នកមិនធ្លាប់ដឹង!

  • 2020-11-09 07:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសាទនគរបាជ័យ គឺជារមណីយដ្ឋានទេសចរ​ណ៍​វប្បធម៌​ប្រវត្តិសាស្រ្ដ​មួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បើចេញពីរាជធានីភ្នំពេញ អ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦ រួច​បន្ត​ទៅផ្លូវ​ជាតិ​លេខ ៧ ត្រង់ទីប្រជុំជនស្គន់ ក្នុង​ចម្ងាយ​ប្រមាណជាង ១១០គីឡូម៉ែត្រ។

ភ្ញៀវទេសចរ​ដើរចូល​ទៅកាន់ប្រាង្គកណ្ដាលនៃប្រាសាទនគរបាជ័យ (រូបភាពពីវិដេអូផ្លូវទៅស្រុក វគ្គ៣)

ប្រាសាទនគរបាជ័យ កសាងឡើងនាចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ប្រសាទនេះ មានរាងជាចតុកោណកែង បែរមុខទៅទិសខាងកើត និងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញចំនួន ៤ជាន់។

ដើម្បីចូលទៅកាន់ប្រាង្គកណ្ដាល ភ្ញៀវទេសចរ​អាចចូលតាមច្រកខាងកើត ដោយឆ្លងកាត់គោបរៈនៃកំពែងទី៤។ ចង់ដឹងថាមុនចូលទៅដល់ប្រាង្គកណ្ដាល ត្រូវឆ្លងកាត់អ្វីខ្លះ សូមទស្សនា​វីដេអូ​ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទពេញនិយម