• 2020-11-09 08:01:20
  • ព័ត៌មាន

បើបានទៅកែប កុំភ្លេចចូលលេងផង! ភ្នំសសៀរបង្កប់​អាថ៌កំបាំងក្នុង​រូង​បូរាណ អមដោយទេសភាពត្រជាក់ភ្នែក

  • 2020-11-09 08:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំសរសៀរ គឺជាតំបន់ទេសចរ​វប្បធម៌ និងធម្មជាតិមួយ ដែលមានឈ្មោះល្បី​ក្នុងទឹកដីស្រុកដំណាក់ចង្អើរ ខេត្តកែប។ ដើម្បីទៅទស្សនារមណីយដ្ឋាននេះ ភ្ញៀវទេសចរ​អាចធ្វើដំណើរចេញពីទីរួមខេត្តកែប ឆ្ពោះទៅទិសពាយព្យ តាមផ្លូវជាតិលេខ៣៣ ក្នុងចម្ងាយផ្លូវជាង ១០គីឡូម៉ែត្រ។

នៅជើងភ្នំ ផ្នែកខាងមុខ មានជណ្ដើរឡើងទៅកាន់កំពូលភ្នំ គឺជាបរិវេណវត្តភ្នំសរសៀរ។ ដើម្បីទៅទស្សនា​រូងផ្សេងៗ​នៅលើកំពូលភ្នំ គេត្រូវឡើងតាមជណ្ដើរថ្មសង់ថ្មីនៅទិសខាងកើត ដែលគ្របដណ្ដប់ដោយមែកព្រឹក្សា​យ៉ាងត្រជាក់ល្ហឹម។ ឡើងទៅដល់ព្រះវិហារនៅពាក់កណ្ដាលភ្នំ ភ្ញៀវទេសចរ​ត្រូវបត់ឆ្វេង ហើយឡើងតាមកាំជណ្ដើរថ្មបន្តិចទៀត ដើម្បីទៅទស្សនារូងដំរីស និងរូងវាលស្រែ១០០។

ចង់ដឹងថានៅក្នុងរូងទាំងនោះ មានទិដ្ឋភាព​បែបណា សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទពេញនិយម