• 2020-11-09 08:35:57
  • ព័ត៌មាន

ស្អាតបំផុត! កោះទទឹង សម្រាប់តែ​អ្នកចូលចិត្តភាពស្ងប់ស្ងាត់ រស់នៅជាមួយធម្មជាតិ!

  • 2020-11-09 08:35:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះទទឹង គឺជារមណីយដ្ឋានទេសចរ​ធម្មជាតិ​ដ៏សែនមនោរម្យមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ ដើម្បីទៅកម្សាន្តនៅកោះទទឹង ភ្ញៀវទេសចរ​អាចធ្វើដំណើរតាមអូប័រ ពីផែកោះស្ដេច ឆ្ពោះទៅទិសពាយព្យ ក្នុងចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ។

មានទំហំជិត ១គីឡូម៉ែត្រការ៉េ គ្របដណ្ដប់ដោយព្រៃឈើបៃតង កោះទទឹងគឺជាទីស្ថានដ៏សមប្រកបបំផុតសម្រាប់ភ្ញៀវទេសចរ​ដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងរស់នៅជាមួយធម្មជាតិ។ ដើម្បីបានទៅកម្សាន្តនៅលើកោះនេះ គេត្រូវកក់ទុកជាមុន ត្បិតកន្លែងសម្រាក មិនមានច្រើននោះទេ។

រៀបរាប់យ៉ាងណា ក៏មិនដូចបានឃើញផ្ទាល់ភ្នែកដែរ។ តោះ! មកទស្សនាវីដេអូច្បាស់ត្រជាក់ភ្នែកពីកម្មវិធី "ផ្លូវទៅស្រុក វគ្គ៣" ទាំងអស់គ្នា ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទពេញនិយម