• 2020-11-11 02:18:15
  • ព័ត៌មាន

ទឹក​ចិត្ត!​ ជន​រង​គ្រោះ​ទឹក​ជំនន់​ ២៥០​គ្រួសារ​នៅបាត់ដំបងទទួល​ជំនួយ​ពី foodpanda​

  • 2020-11-11 02:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​ថ្ងៃ​ទី ​៦​ ខែ​វិច្ឆិកា​ ២០២០នេះ ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ​ដ៏​ល្បី ​foodpanda​ បាន​ដឹក​នាំ​ក្រុម​ការងារ​ខ្លួន​ ចែក​អំណោយ​ដល់​គ្រួសារ​ដែល​ទទួល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​កាល​ពី​ ខែ​តុលា​ កន្លង​ទៅ​ចំនួន​ ២៥០​គ្រួសារ​នៅសង្កាត់អូរចារ​ខេត្ត​បាត់ដំបង​ក្នុង​នោះ​រួមមានទាំងបុគ្គលិក របស់ foodpanda ផងដែរ។​ កម្មវិធី​​ចែក​អំណោយ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ ការ​ចូលរួម​ក្រោម ​អធិបតិភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ​ឯកឧត្ដម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង និង លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង។

តំណាង​ក្រុមហ៊ុន​ foodpanda​​ ប្រចាំ​​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា​អំណោយ​ដែល​គ្រួសារ​នីមួយៗទទួល ​បាន​មាន​​ដូច​ជា​អង្ករ ១០ គីឡូក្រាម​ មី៦កញ្ចប់​ ត្រីខ​១យួ ​ទឹកស៊ីអ៊ីវ១ដប​ សាប៊ូដុំដុសខ្លួន១ដុំ ​ភួយ១ ក្រមា១ ​ឆៃប៉ូវ០.៥គីឡូក្រាម​ និងថ្នាំសង្កូវមួយចំនួន។ លោក​បាន​ឲ្យ​ដឹង​ថា ៖ «ជំនួយដែលចែកជូនថ្ងៃនេះ លេចចេញពីទឹកចិត្តរបស់​ក្រុមការងារ foodpanda ទាំងអស់ ហើយ​យើ​ងសង្ឃឹមថា​ជំនួយ​ទាំងនេះ នឹង​អាច​ជួយ​​ដោះស្រាយការលំបាក​របស់​បងប្អូន​រងគ្រោះដោយ​ទឹកជំនន់​​បាន​មួយ​កម្រិត​​» ។

ជាក់ស្តែង ​កាល​ពី​ចុង​ខែ​តុលា​នេះ ​ខេត្ត​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា ​ដូច​ជា​ខេត្ត​បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ និង​មួយ​ចំនួន​ទៀត​បាន​ទទួល​រង​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​ ដែល​ធ្វើ​ឲ្យ​គ្រួសារ​ខ្លះ​លិច​ផ្ទះ​សឹង​តែ​ទាំង​ស្រុង​ ឯ​អ្នក​ខ្លះ​ទៀតបាន​​បាត់​បង់​សមាជិក​គ្រួសារ​ទៀត​ផង​។​ ខេត្ត​បាត់​ដំបង​ទទួលរង​ការ​លិច​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជួប​ផល​វិបាក​ ទាំង​ការ​រស់​នៅ​ និង ​សុខភាព ​ក៏​មាន​ផល​ប៉ះ​ពាល់​ដែរ​។

គួរបញ្ចាក់ដែរថា សេវាដឹកជញ្ជូនរបស់ foodpanda មាន​ពង្រីកខ្លួនដល់ខេត្តបាត់ដំបងនា​ដើមឆ្នាំ ២០២០ នេះ ដែលក្រៅពីដឹកជូនដល់ទីតាំងដោយឥតគិតថ្លៃហើយ ថែមទាំងតែងមានផ្តល់ជូនប្រូម៉ូសិន ពិសេសជាច្រើនទៀត។ បច្ចុប្បន្នក្រុមហ៊ុន​សេវាដឹកជញ្ជូនម្ហូប​ food​panda​ មាន​នៅ​ទីក្រុង​ភ្នំពេញ ​សៀមរាប​ បាត់ដំបង​ កំពង់ចាម​ និងកំពត​ ។​

តោះ​! ​ដោនឡូត​អេប​ foodpanda មួយទុក​ដែរទៅ ស្រួល​​ចុចកុម្ម៉ង់​ម្ហូបឆ្ងាញ់ៗ ​មិនបាច់រង់ចាំយូរ ​ ចំណេញទាំងពេលវេលា​ និង​ថវិកា ​៕

មតិយោបល់