- 2020-11-27 01:54:24
- ព័ត៌មាន
ប្រវត្តិ១សតវត្ស នៃអគារមន្ទីរពេទ្យ អង្គឌួង មរតកស្ថាបត្យកម្មបារាំងកណ្ដាលរាជធានីភ្នំពេញ
- 2020-11-27 01:54:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិ១សតវត្ស នៃអគារមន្ទីរពេទ្យ អង្គឌួង មរតកស្ថាបត្យកម្មបារាំងកណ្ដាលរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
មន្ទីរពេទ្យ ព្រះអង្គឌួង ជាមន្ទីរពេទ្យដ៏ចំណាស់ជាងគេមួយនៅប្រទេសកម្ពុជា ដោយផ្អែកលើសំណង់អគារចាស់ៗរបស់មន្ទីរពេទ្យនេះសុទ្ធសឹងជាស្ថាបត្យកម្មចម្រុះរចនាប័ទ្មខ្មែរ លាយឡំបែបអាណានិគមនិយម។
សំណង់អគារទាំងនេះប្រហែលជាសាងសង់នាអំឡុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ប៉ុន្តែបើតាមអ្នកដែលធ្លាប់ដឹងប្រវត្តិពេទ្យ បានអះអាងថាពេទ្យអង្គឌួងមានតាំងពីសម័យមុនអាណានិគមនិយមចូលត្រួតត្រាស្រុកខ្មែរទៅទៀត។
ពេលដែលបារាំងចូលមកកាន់កាប់ស្រុកខ្មែរគេដាក់ឈ្មោះពេទ្យនេះថា “Discensaire Preah Ang Duong” មានន័យថា "ពេទ្យក្រុង" ហើយមាននាទីសម្រាប់ទទួលព្យាបាលរោគកម្រិតស្រាលៗដោយពុំមានគ្រែ សម្រាប់ដាក់ឲ្យអ្នកជំងឺដេកសម្រាកព្យាបាលនៅទីនោះទេ។ នេះបើតាមការអះអាងរបស់លោក សាស្ត្រាចារ្យទន្តបណ្ឌិត ឆេង ស្រ៊ា ដែលធ្លាប់បម្រើការនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។
យោងតាមរូបភាពឯកសារដែលថតក្នុងឆ្នាំ១៩២០ គេឃើញអគារ រចនាប័ទ្មខ្មែរចម្រុះបារាំង នៅប្រើប្រាស់រហូតដល់សព្វថ្ងៃ ដែលមានអាយុកាល១០០ឆ្នាំ ឬ១សតវត្សទៅហើយ។ ពេទ្យអង្គឌួងត្រូវបានប្ដូរឈ្មោះជាច្រើនលើកដូចជា វិទ្យាស្ថានជម្ងឺភ្នែក(?), ពេទ្យក្រុង, ពេទ្យ២ធ្នូ ហើយក្រោយមកត្រូវបានប្រើជាឈ្មោះដើមវិញ។ ពេទ្យនេះផ្ដោតលើជំងឺព្យាបាល ភ្នែក ច្រមុះ បំពង់ក មាត់ និងធ្មេញតាំងពីដើមរហូតមក។
យ៉ាងណាតាំងដើមឆ្នាំ២០១៣ មកដោយមានជំនួយពីរដ្ឋាភិបាលកូរ៉េ អគារចាស់ៗមួយចំនួនរបស់មន្ទីរពេទ្យនេះក៏ត្រូវបានរុះរើជាបន្តបន្ទាប់ដើម្បីរៀបចំសាងសង់អគារថ្មីជំនួសវិញ ធំជាងមុន និងទំនើបជាងមុន ប៉ុន្តែអគារស្ថាបត្យកម្មចម្រុះរចនាប័ទ្មខ្មែរ លាយឡំបែបអាណានិគមនិយមត្រូវបានរក្សាទុកនៅឡើយ៕
គម្រោងអគារពេទ្យថ្មី
អគារសម័យអាណានិគម