- 2020-11-20 07:36:54
- ព័ត៌មាន
មិនសរសើរមិនបាន! កម្ពុជាលេខ១នៅអាស៊ី និងលេខ៣លើពិភពលោក ក្នុងការទប់ស្កាត់កូវីដបានល្អបំផុត
- 2020-11-20 07:36:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនសរសើរមិនបាន! កម្ពុជាលេខ១នៅអាស៊ី និងលេខ៣លើពិភពលោក ក្នុងការទប់ស្កាត់កូវីដបានល្អបំផុត
ចន្លោះមិនឃើញ
កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលជោគជ័យបំផុតមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ-១៩ ក្នុងរយៈពេលជិត១ឆ្នាំមកនេះ។
ខណៈបណ្ដាប្រទេសធំៗលើសកលលោកដូចជាអាមេរិក, ប្រេស៊ីល និងប្រទេសមួយចំនួនធំនៅអឺរ៉ុបកំពុងរងគ្រោះយ៉ាងគំហុកពីការរាតត្បាតក្នុងវិបត្តិកូវីដ កម្ពុជាដែលជាប្រទេសតូចក៏ពិតមែន តែមានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពឆ្លើយតបនឹងជំងឺកូវីដសាកលពិសេសគឺការឆ្លងក្នុងសហគមន៍។
បើយោងតាមកាសែតជាភាសាបារាំងមួយឈ្មោះ Lepetitjournal.com បានអះអាងថាតាមការចាត់ថ្នាក់កម្ពុជាឈរលេខ៣នៅលើពិភពលោក និងលេខ១ នៅអាស៊ី ជាប្រទេសដែលទប់ស្កាត់កូវីដដ៏ល្អបំផុត ពោលគឺមានករណីឆ្លងតិច និងមានការត្រៀមលក្ខណៈបានយ៉ាងល្អ។ ការចាត់ថ្នាក់ធ្វើឡើងដោយស្ថាប័ន Bureau de Prospective Economique ហៅកាត់ (BPE)៕