• 2020-11-20 11:26:17
  • ព័ត៌មាន

ខែថ្មី សំណាងថ្មី! អបអរអ្នកឈ្នះរង្វាន់មាសសុទ្ធពីស្រាបៀរ អង្គរ

  • 2020-11-20 11:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់តែចូលដល់ខែវិច្ឆិកាភ្លាម សំណាងក៏ហុចឲ្យភ្លែត! គិតមកត្រឹមខែនេះ ស្រាបៀរ អង្គរបានប្រគល់ រង្វាន់មាសសុទ្ធសរុបជាង ៧៨ រង្វាន់ ដល់អតិថិជនមហាសំណាងរបស់ខ្លួនដែលរស់ នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។

សម្រាប់ខែវិច្ឆិកានេះ កម្មវិធីជល់ម៉ោ របស់ស្រាបៀរ អង្គរ នៅតែបន្តរកឃើញអ្នកឈ្នះមាសសុទ្ធជាហូរហែមានចំនួន ៧៩ នាក់ ថ្មីបន្ថែមទៀត ហើយក្នុងនោះអតិថិជនមានសំណាងឈ្នះមាសសុទ្ធ ១ ជី ចំនួន ៤៨ នាក់ និងអ្នកឈ្នះមាសសុទ្ធ ២ ជី ចំនួន ៣១ នាក់ មកពីតាមបណ្តាលខេត្តនាៗ និងរាជធានីភ្នំពេញ។

អតិថិជនស្រាបៀរ អង្គរ ដែលមិនទាន់ឈ្នះ ឬឈ្នះហើយក៏ដោយនៅតែមានឱកាសឈ្នះរង្វាន់ពីកម្មវិធី ជល់ម៉ោ នៅទូទាំងប្រទេស ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ រួចរកមើលរង្វាន់មានដូចជារថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11Pro Max មាសសុទ្ធ ១ ជី មាសសុទ្ធ ២ ជី ទឹកប្រាក់ ១ លានរៀល ៥ លានរៀល និងរង្វាន់​ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស។

ហើយអ្វីកាន់តែពិសេសសម្រាប់ឆ្នាំ ២០២០ នេះគឺស្រាបៀរ អង្គរ បានបំបែកកំណត់ត្រាថ្មី​អស្ចារ្យបំផុត ដោយបានឈ្នះមេដាយដល់ទៅ ៤ ពីស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃគុណភាពស្រាបៀរលំដាប់អន្តរជាតិ Monde Selection ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦១ ហើយត្រូវបានពិភពលោកទទួលស្គាល់ជាអ្នកឯកទេសខាងវាយតម្លៃលើគុណភាពផលិតផល។ មេដាយទាំង ៤ រួមមានមេដាយមាស ៣ សម្រាប់ស្រាបៀរ អង្គរ ប្រភេទកំប៉ុង (Can 33cl) ស្រាបៀរ អង្គរ ប្រភេទដប (Pint) ស្រាបៀរ អង្គរ ប្រភេទដប (Quart) និងមេដាយប្រាក់ ១ សម្រាប់ស្រាបៀរ អង្គរ ស្តោត ប្រភេទដប (Quart)។

អបអរជោគជ័យដ៏អស្ចារ្យរបស់ស្រាបៀរ អង្គរ និងរីករាយជាមួយកម្មវិធីជល់ម៉ោ របស់ស្រាបៀរ អង្គរ នៅទូទាំងប្រទេសកម្ពុជា! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក! គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើន!

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!

មតិយោបល់