• 2020-11-24 00:27:44
  • ព័ត៌មាន

អបអរសាទរ! អ្នកជំងឺទី​២៩៦​ ជាសះស្បើយ​ពីជំងឺកូវីដ១៩

  • 2020-11-24 00:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងបានប្រកាសពីការ​ព្យាបាលជាសះស្បើយ​អ្នក​ជំងឺកូវីដ១៩ ចំនួន​១នាក់​ ជាជន​ជាតិ​ឥណ្ឌា ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជាសះស្បើយ​ពី​ជំងឺកូវីដ១៩​នៅកម្ពុជា​ កើន​ឡើង​ដល់​ ២៩៦នាក់​ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​ ៣០៦នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅមន្ទីរពេទ្យ​នៅសល់​ចំនួន​០៧នាក់។

ក្រសួង​សុខាភិបាល​ បា​ន​លម្អិត​នៅក្នុងរបាយការណ៍​របស់​ខ្លួន​ថា បុរសជនជាតិឥណ្ឌាអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ០៤ ក្រុងព្រះសីហនុបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ -១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាត​ឲ្យ​ចេញ​ពីមន្ទីរពេទ្យមិត្តភាព​ខ្មែរ​ សូវៀត។៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់