• 2020-11-25 04:11:00
  • ព័ត៌មាន

ផ្ដល់ជូនពិសេស! សម្រាប់អតិថិជនទាន់ចិត្ត ចាយលុយ ហើយបានលុយត្រឡប់មកវិញទៀត

  • 2020-11-25 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេស៊ីលីដាយូនីធីទាន់ចិត្ត គឺជាសេវាកម្មទូទាត់សាច់ប្រាក់តាមរយៈទូរសព្ទដៃស្មាតហ្វូន សម្រាប់ការទិញទំនិញនៅលើទីផ្សារគ្រប់ប្រភេទ មិនថាតែទំនិញនៅតាមផ្សារទំនើបនោះទេ សូម្បីតែអ្នកលក់អីវ៉ាន់ចាប់ហួយនៅតាមផ្សារ ឬនៅតាមផ្ទះក៏អាចទូទាត់សាច់ប្រាក់តាមទូរសព្ទដៃបានដែរ ដោយគ្រាន់តែអ្នកលក់ និងអ្នកទិញភ្ជាប់សេវាកម្មប្រើប្រាស់កម្មវិធីនេះតែប៉ុណ្ណោះ។

ការប្រើសេវាកម្មនេះ គឺមានសុវត្ថិភាពខ្លាំង ព្រោះថាមិនអាចមានអំពើចោរកម្មផ្សេងៗនោះទេ ទោះជាទូរសព្ទបាត់ ក៏ចោរមិនអាចដកយកប្រាក់ពីគណនីរបស់អ្នកបានដែរ។ ជាក់ស្ដែង ដូចការប្រើប្រាស់ជាលុយសុទ្ធក្នុងការទូទាត់ថ្លៃទំនិញ គឺអាចឆ្លងពីដៃមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែបើប្រើតាមអេប វាមិនអាចឆ្លងមេរោគផ្សេងៗ ពិសេសវីរុសកូវីដ-១៩ តែម្ដង។

ក្រៅពីការទូទាត់ថ្លៃទំនិញ អ្នកក៏អាចបង់វិក្កយបត្រទឹកភ្លើង ឬទិញកាតទូរសព្ទ បង់ថ្លៃអ៊ីនធឺណិត បង់ថ្លៃសាលារៀន បង់ថ្លៃម៉ូតូឌុប ឬតាក់ស៊ីផ្សេងៗ ព្រមទាំងផ្តល់ភាពងាយស្រួលសម្រាប់ការផ្ញើលុយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយមិនគិតថ្លៃសេវាទៀតផង។ រឹតតែពិសេសទៀតនោះ ក្នុងការទូទាត់វិក្កយបត្រដោយការស្កេន QR code រាល់ការទិញទំនិញនៅ ផ្សារទំនើបអ៉ីអនម៉ល ភ្នំពេញ និងផ្សារទំនើបអ៉ីអនម៉ល សែនសុខស៊ីធី ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ អ្នកនឹងទទួលបាន៣០% នៃសាច់ប្រាក់ដែលអ្នកបានទូទាត់ (រហូតទៅដល់ ១០ដុល្លារ)។

សាច់ប្រាក់ ៣០%នោះ នឹងលោតចូលក្នុងគណនីរបស់អ្នកនៅដើមខែបន្ទាប់។ ប្រញាប់ឡើង កុំឲ្យឱកាសដ៏ចំណេញនេះ កន្លងផុតទៅឲ្យសោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

• ហ្វេសប៊ុកផេក៖ acledabankplc

• លេខទូរស័ព្ទ៖ 015 999 233

• វេបសាយ៖ https://www.acledabank.com.kh/kh/eng/!

សុភារម្យ

មតិយោបល់