• 2020-11-25 03:12:38
  • ព័ត៌មាន

ក្រសួង បន្តលុបចោលអាជ្ញាបណ្ណចំនួន៣​ បន្ថែមទៀត ករណីក្រុមហ៊ុនមិនសងបំណុលរដ្ឋ

  • 2020-11-25 03:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រសួងបានសម្រេចលុបអាជ្ញាបណ្ណចំនួន ៣ របស់ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd រួមមាន ៖

  • (១) អាជ្ញាបណ្ណ សេវាសំឡេងតាមរយៈពិធីការអឺនធឺណិត

  • (២) អាជ្ញាបណ្ណសេវាទូរសព្ទចល័ត 4G និង

  • (៣) អាជ្ញាបណ្ណសេវាបណ្តាញ ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ។

ក្រសួងនឹងរក្សាទុកអាជ្ញាបណ្ណសេវាអឺនធឺណិត (ISP) ឱ្យក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd បន្តធ្វើអាជីវកម្មដដែល ប្រសិនបើក្រុមហ៊ុនសងបំណុលដែលជំពាក់រដ្ឋ។

គួរបញ្ជាក់ថា កន្លងមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសម្រេចលុបនិងព្យួរអាជ្ញាបណ្ណរបស់ ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន រួចមកហើយ។ ក្រសួងនឹងបន្តចាត់វិធានការលុបអាជ្ញាបណ្ណរបស់ ប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយណាដែលគេចវេះមិនអនុវត្តតាមច្បាប់ និងមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ដូចជាមិនមានប្រតិបត្តិការ មិនបានធ្វើស្វ័យប្រកាសបង់ចំណូលត្រឹមត្រូវ មិនផ្តល់ឯកសារហិរញ្ញវត្ថុនិងបច្ចេកទេស គ្រប់គ្រាន់ មិនសងបំណុល ឬមិនបង់ចំណូលជូនរដ្ឋ ជាដើម។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

មតិយោបល់
អត្ថបទថ្មី