• 2020-11-25 08:35:00
  • ព័ត៌មាន

ខ្លាំង! ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិមួយបានប្រគល់ជូនស៊ីម៉ងត៍ ខេ ស៊ីមេន មុនគេប្រចាំកម្ពុជា

  • 2020-11-25 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះពិតជាកិត្តិយសដ៏ធំធេង ដែលនៅកម្ពុជាយើងមានរោងចក្រ ស៊ីម៉ងត៍គុណភាពខ្ពស់មួយដោយផ្ទាល់ មានទីតាំងនៅក្នុងខេត្តកំពត គឺ រោងចក្រ ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) បានទទួលពានរង្វាន់អន្តរជាតិ លើគុណភាព "TPM Excellent: Category A" លំដាប់លេខមួយ ពី Japan Institute of Plant Maintenance (JIPM) ដែលជាគ្រឹះស្ថានលើកកម្ពស់ផលិតផល និងឧបករណ៍សំណង់ ដែលមានសុវត្ថិភាព ស្ថេរភាព គុណភាពខ្ពស់ តាមបច្ចេកវិទ្យាទំនើប ប្រចាំប្រទេសជប៉ុន។

ជាក់ស្តែង ទោះបច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ក៏ដោយតែសន្ទុះនៃការសាងសង់សំណង់នានា នៅតែបន្តរីកដុះដាលមិនឈប់ឈរ មិនថានៅទីក្រុងភ្នំពេញ ឬនៅតាមបណ្តាខេត្តនានាទេ ដែលក្នុងដំណើរការនេះ មិនអាចខ្វះបានឡើយនូវតម្រូវការស៊ីម៉ងត៍ ដែលមានតម្លៃសមរម្យ និងធានាបាននូវគុណភាពយូរអង្វែង សមស្របនឹងស្ថានភាពសេដ្ឋកិច្ចប្រជាជនខ្មែរភាគច្រើនដូចជា ស៊ីម៉ងត៍ ខេ ស៊ីមេន ដែលក្នុងនោះរួមមាន ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) និង ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering)។

ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) និងស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering) គឺជាប្រភេទស៊ីម៉ងត៍ ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេជាយូរឆ្នាំណាស់មកហើយ និងទទួលបានការសរសើរមិនដាច់ពីមាត់លើគុណភាព ពិសេសពីសំណាក់អ្នកប្រើប្រាស់ផ្ទាល់ ពេលបានប្រើរួមគ្នាទៅលើសំណង់គ្រប់ប្រភេទ។

មុខងារសំខាន់របស់ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) គឺប្រើប្រាស់ដើម្បីចាក់គ្រឹះសំណង់ ផ្សេងៗ រៀបជញ្ជាំង រៀបឥដ្ឋ និងការ៉ូ ដែលបច្ចេកទេសម៉ូលេគុលដ៏ទំនើបនៅក្នុងស៊ីម៉ងត៍នេះខាំជាប់គ្នាយ៉ាងខ្លាំងល្អ បង្កើតបានជាភាពរឹងមាំ ធ្វើឲ្យសំណង់គ្រប់ប្រភេទ មិនថាផ្ទះល្វែង ឬអគារធំៗ ធានាបាននូវគុណភាព និងភាពរឹងមាំជាប់យូរអង្វែងគ្រប់កាលៈទេសៈ តកូនតចៅ។

ចំណែកឯ ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering) គឺត្រូវបានប្រើប្រាស់សម្រាប់ការបូកជញ្ជាំង ឬ ផ្ទៃណាមួយ ដែលសាច់ស៊ីម៉ងត៍នឹងឆាប់ស្អិតខាំជាប់គ្នាបានយ៉ាងល្អ មិនមានការជ្រុះរប៉ាត់រប៉ាយ ធ្វើឲ្យផ្ទៃជញ្ជាំងរាបស្មើ រលោង ស្អាត ទាំងផ្ទៃខាងក្នុង និងខាងក្រៅផ្ទះ ឬ អគារ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន K-Cement ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានពានរង្វាន់ដល់អស្ចារ្យមួយនេះ ដែលបង្ហាញពីដំណើរការ និងសមិទ្ធផលដ៏ល្អឥតខ្ចោះមួយនេះ ដែលរួមបញ្ចូលជាមួយនឹងការគ្រប់គ្រងនូវដំណើរការផលិត និងថែរក្សាបរិស្ថាន តាមស្តង់ដារលំដាប់ថ្នាក់ពិភពលោក ដើម្បីធានាបាននូវគុណភាព នូវរាល់ផលិតផលរបស់ SCG។

មិនតែប៉ុណ្ណោះ ស៊ីម៉ងត៍ ខេ ស៊ីមេន ជាស៊ីម៉ងត៍លំដាប់ថ្នាក់លេខ ១ ប្រចាំប្រទេសកម្ពុជា ដែលមានចំណុចពិសេស ៣ គឺ រឹងមាំ គង់វង្ស យូរអង្វែង និងជាជម្រើសទីមួយជានិច្ចសម្រាប់អ្នកសាងសង់ ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់