• 2020-11-26 04:07:00
  • ព័ត៌មាន

អង្គស្នួលយើងឥលូវមានហាងកាហ្វេប្រេន Luna ទាំងបរិយាកាស កាហ្វេ និងនំឆ្ងាញ់ពិសារ មិនគួររំលង

  • 2020-11-26 04:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែរំភើបរីករាយសម្រាប់រាល់ដំណើរកម្សាន្តរបស់លោកអ្នក ដែលត្រូវឆ្លងកាត់តំបន់អង្គស្នួល ជាមួយវត្តមានហាងកាហ្វេ និងភោជនីយដ្ឋានដ៏ល្បីឈ្មោះ គឺ ហាងកាហ្វេលូណា (Luna Coffee & Bakery) ដែលបានបើកដំណើរការសាខាថ្មីធំទូលាយ និងស្រស់ស្អាត ជាមួយបរិយាកាសហាងដ៏សែនមនោរម្យ នៅអង្គស្នួល ខេត្តកណ្តាល កាលពីថ្មីៗនេះ។

ក្រោយល្បីឈ្មោះបោះសំឡេងថាមានកាហ្វេ ភេសជ្ជៈ និង នំក្រូសង់ឆ្ងាញ់ប្លែកជាងគេ ហាងកាហ្វេលូណា (Luna Coffee & Bakery) បានបន្តពង្រីកសាខាជាច្រើនកន្លែងនៅភ្នំពេញ ជាមួយនឹងការផ្តល់សេវាកម្ម ជម្រើសម្ហូបអាហារទាំង ៣ពេល និងនំជាច្រើនសម្បូរបែប រសជាតិឆ្ងាញ់ពិសារ ជាពិសេសមានផ្តល់ជូនកន្លែងអង្គុយប្រកបដោយផាសុកភាព សម្រាប់ក្រុមគ្រួសារដែលមានក្មេងតូចៗ និងមាន WIFI ល្បឿនលឿនបំផុតក្នុងតំបន់។

បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ ៩:០០នាទីយប់ ហាងកាហ្វេលូណា សាខាអង្គស្នួល ស្ថិតនៅក្នុងសេនត្រលផាកអង្គស្នួល ផ្លូវជាតិលេខ៤ ភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មានចម្ងាយ ៥គីឡូម៉ែត ពីផ្សារថ្នល់ទទឹង ។

លែងពិបាករក កាហ្វេឆ្ងាញ់ពិសារទៀតហើយ សម្រាប់ហ្វេន ហាងកាហ្វេលូណា! អ្នកធ្វើដំណើរកាត់ផ្លូវជាតិលេខ៤ និងអ្នកស្ថិតនៅតំបន់អង្គស្នួល លើសពីនេះទៅទៀត ហាងកាហ្វេលូណា សាខាអង្គស្នួលក៏មានសេវាកម្មដឹកជញ្ជូនសម្រាប់ អតិថិជនរបស់ខ្លួនដែរ ដោយគ្រាន់តែទាក់ទងទៅកាន់លេខទូរស័ព្ទ ០៩២ ២២២ ២៧៣៕

សម្រាប់ព័ត៌មានបន្ថែម ៖

• ហ្វេសប៊ុកផេក ៖ Luna Coffee and Bakery

• Instagram៖ lunacoffeecambodia

វិជ្ជនី

មតិយោបល់
អត្ថបទពេញនិយម