• 2020-11-25 08:02:05
  • ព័ត៌មាន

​ចិន​បង្ហោះ​យាន​អវកាស​ទៅ​​​​ឋាន​​ព្រះចន្ទ​ដោយ​ជោគជ័យ​ តែ​ខុស​ពី​យាន​អាមេរិក​ត្រង់​ចំណុច​មួយ​

  • 2020-11-25 08:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​យាន​អវកាស​​បើក​ទៅ​កាន់​ភព​ព្រះចន្ទ​ដោយ​ជោគជ័យ​កាល​ពី​កាល​ពី​ដើម​សប្ដាហ៍​​ដើម្បី​ចុះចត​ ប្រមូល​សំណាក​ដី​និង​ថ្ម​ ហើយ​បញ្ជូន​វា​មក​ផែន​ដី​វិញ។​

បើ​សិន​​ទទួល​បាន​ជោគជ័យ ​វា​នឹង​ក្លាយ​ជា​បេសកកម្ម​ដំបូង​ក្នុង​ការ​យក​សំណាក​ពី​ភព​ព្រះ​ចន្ទ​ចាប់​តាំង​ពី​ទសវត្ស​១៩៧០​មក​ ហើយ​ចិន​នឹង​​ក្លាយជា​ប្រទេស​ទី​បី​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ ដែល​អាច​ទៅ​យក​សំណាក​បែប​នេះ។​

​យាន​អវកាស​ឈ្មោះ​ថា​​ ឆាំង អឿ ៥ នឹង​ស្វែង​រក​សំណាក​ដែល​អាច​ជួយ​អ្នក​វិទ្យាសាស្ត្រ​ឱ្យ​យល់​កាន់​តែ​ច្បាស់​ពី​​កំណើត​និង​ការ​កកើត​ភព​ព្រះចន្ទ។​ ប្រទេស​ចិន​បាន​ចុះចត​យាន​អវកាសនៅលើ​ភព​ព្រះ​ចន្ទ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៣។ យ៉ាង​ណា​យាន​របស់​ចិន​លើក​នេះ​ ខុស​ពី​អាមេរិក​ត្រង់​បេសកកម្ម​របស់​ខ្លួន​​មិន​បាន​ប្រើ​មនុស្ស​នោះ​ទេ។​

ទីភ្នាក់ងារ​អវកាស​អាមេរិក​ NASA និយាយ​ថា​ គោលដៅ​នៃ​បេសកកម្ម​ចិន​ ​គឺ​ចុះ​ចត​នៅ​លើ​ផ្ទៃ​ដែល​គេ​មិន​ទាន់​បាន​ស្រាវជ្រាវ​ពី​មុន​នៃ​ភព​ព្រះចន្ទ​ ដែល​គេ​ហៅ​ថា​ថា​ Oceanus Procellarum៕ ​

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់