• 2020-11-26 06:57:19
  • ព័ត៌មាន

ត្រៀមៗ! ​គុន​ល្បុក្កតោក្លាយ​ជា​បេតិកភណ្ឌ​ពិភពលោក​ ឬអត់ UNESCO នឹងពិនិត្យខែធ្នូនេះហើយ

  • 2020-11-26 06:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៩​ ខែធ្នូ​ ខាងមុខនេះ​ អង្គការ​យូណេស្កូ ហៅ​កាត់​ UNESCO ​ចាប់​បើក​​កិច្ច​ប្រជុំ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​ ដើម្បី​ពិនិត្យ​ពាក្យ​ស្នើ​សុំ​​​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ពិភពលោក​​របស់​មនុស្ស​ជាតិ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​ ដែល​ផ្សាយ​ចេញ​ពី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង។ ក្នុង​កិច្ច​ប្រជុំ​ឆ្នាំ​នេះ​ គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​របស់​អង្គការ​យូណេស្កូ​នឹង​យក​ពាក្យ​ស្នើ​​សុំ​ គុន​ល្បុក្កតោ​ ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​របស់​មនុស្ស​ជាតិ​ របស់​កម្ពុជា​មក​ពិនិត្យ​ និង​សម្រេច​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្បុក្កតោ ​ឬ ជា​​អក្សរ​​ឡាតាំង​ Bokator ឬ Labokkatao​ គឺ​ជា​ក្បាច់​គុន​វប្បធម៌​ខ្មែរ​ ​ដែល​រួម​​មាន​ការ​ប្រយុទ្ធ​​ ​ការ​គេច​ពី​សត្រូវ​ និង​ការ​ប្រើ​ប្រាស់​អាវុធ​ជា​​ដើម។ គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

"ល្បុក្កតោ" គឺជាបន្សំនៃពាក្យ ល្បុក្ក បូកនឹង តោ មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ ល្បុក្កតោ​ត្រូវ​​បាន​យក​ទៅ​ប្រយុទ្ធ​គ្នា​នៅ​សមរភូមិ។ ល្បុក្កតោ​​ជា​ក្បាច់​គុន​ដែល​ប្រើ​កែង ជង្គង់ ស្នង​ជើង ដៃ ជើង និង​ក្បាល​ជា​ដើម។ ​​ក្នុង​នោះ​ ​ស្នា ត្រគាក​ និង ម្រាម​ដៃ​សុទ្ធ​តែ​អាច​ប្រើ​ដើម្បី​សម្លាប់​គូបដិបក្ខ​បាន។ អាវុធ​​​ដំបង​ឫស្សី ​និង ​ដំបង​ខ្លី​ក៏​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រើ​ក្រមា នៅ​ពេល​​គេ​វាយ​គ្នា​ ​គេ​តែង​តែ​ពាក់​ឯក​សណ្ឋាន​ដូច​ទៅ​នឹង​ទាហាន​ខ្មែរ​កាល​សម័យ​បុរាណ​អញ្ចឹង។ ​ក្រមា​ត្រូវ​បាន​​គេ​​ចង​ជុំ​វិញ​ចង្កេះ​ ហើយ​ រង្វេល​សូត​​ពណ៌​ក្រហម ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា ​«ថ្ងៃ​សង្វារ»​ ដែល​​គេ​ចង​ជុំ​វិញ​ក្បាល។ ល្បុក្កតោ​មាន​ក្បាច់​ជាច្រើន​ដូច​ជា​ក្បាច់​​សេះ ​ក្បាច់​ទា​ ក្បាច់​តោ ក្បាច់​បក្សី ក្បាច់​​​ស្ដេច​ស្វា ​ក្បាច់​ដំរី ​ក្បាច់​អប្សរា​ និង ក្បាច់​ក្រពើ​ជា​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​សិន​ល្បុក្កតោ​ ត្រូវ​ចុះ​បញ្ជី​ដោយ​ជោគជ័យ​នោះ​ ក្បាច់​គុន​បុរាណ​ខ្មែរ​នេះ​នឹង​ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទី​៩​​របស់​កម្ពុជា​បន្ទាប់​ពី៖ តំបន់​អង្គរវត្ត (សម្បត្តិ​វប្បធម៌​រូបី), របាំ​ព្រះរាជ​ទ្រព្យ (អរូបី), ៣. ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ (អរូបី), ៤. ប្រាសាទ​ព្រះវិហារ (រូបី), ៥. ល្បែង​ទាញព្រ័ត្រ (អរូបី), ៦. ចាប៉ី​ដងវែង (អរូបី), ៧. ប្រាសាទ​សំបូរ​ព្រៃគុក (រូបី) និង​ ៨. ល្ខោនខោលវត្ត​ស្វាយអណ្ដែត (អរូបី)៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម