• 2020-11-26 06:07:17
  • ព័ត៌មាន

បុរសម្នាក់យកញញួរវាយពុទ្ធបដិមាព្រះអង្គដង្កើរ​មុខព្រះបរមរាជវាំង បណ្តាលឱ្យប្រះស្រាំ

  • 2020-11-26 06:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស់ម្នាក់យកញញួរ វាយពុទ្ធបដិមាព្រះអង្គដង្កើរ​មុខព្រះបរមរាជវាំង បណ្តាលឱ្យបែកបាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវព្រះសុីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្សយ័មានឈ្មោះថា ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ បានដើរមកព្រះអង្គដង្កើរឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដង្កើរ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំខូចខាត ។

ពេលនោះឈ្មោះ ហាស់ សឿន ភេទប្រុស ជាអ្នកបំរី ការងារ ក្នុងព្រះអង្គដង្កើរឃើញបានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំង សមត្តកិច្ចប៉ុស្តិ៍ជយ័ជំនះ ប្រចាំការគោលដៅនោះ មកដល់កន្លែងកើតហេតុ នឹងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិនគរបាលជយ័ជំនះ ដើម្បីដំណើរការជំនាញនឹងអនុវត្តន៏និតិវិធី ៕

ប្រភព៖ សមាគមនកម្ពុជាសាមគ្គី

មតិយោបល់