- 2020-11-26 06:05:35
- ព័ត៌មាន
ថ្ងៃស្អែកនេះ Sai នឹងរត់ទៅកាន់ភូមិព្រះដាក់ហើយ បើអ្នកចង់រត់ជាមួយកុំភ្លេចណា !
- 2020-11-26 06:05:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃស្អែកនេះ Sai នឹងរត់ទៅកាន់ភូមិព្រះដាក់ហើយ បើអ្នកចង់រត់ជាមួយកុំភ្លេចណា !
ចន្លោះមិនឃើញ
នៅក្នុងព្រឹកស្អែក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ Sai នឹងរត់មកកាន់ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ដែលជាកំណាត់ផ្លូវរត់ដ៏ស្រស់ស្អាតមួយ ដោយឆ្លងកាត់ប្រាង្គប្រាសាទជាច្រើន អមទៅដោយម្លប់ដើមឈើធំៗនៃឧទ្យានអង្គរ មុននឹងបន្តដំណើររហូតទៅដល់ព្រំប្រទល់ជាមួយស្រុកសូទ្រនិគម។
រត់អមជាមួយSai ពីមុខព្រះអង្គចេកព្រះអង្គចមនៅក្នុងក្រុងសៀមរាបក៏បាន ឬទៅចាំជួប និងទទួលស្វាគមន៍គាត់នៅក្នុងភូមិព្រះដាក់ក៏បាន។បានទាំងទៅលេងផង បានទាំងធ្វើរឿងដើម្បីបុព្វហេតុដ៏មានអត្ថន័យផង។
សម្រាប់ការចូលរួមរត់៖
ចេញដំណើរពីព្រះអង្គចេកព្រះអង្គចម ម៉ោង ៥:៣០នាទីព្រឹក
ទៅដល់ និងចេញដំណើរបន្តពីភូមិព្រះដាក់ ម៉ោង៧:៣០នាទីព្រឹក។