- 2020-11-26 07:30:07
- ព័ត៌មាន
កាន់តែជ្រួលច្របល់! មានការផ្ទុះអាវុធ និងគ្រាប់បែកពេលក្រុមអ្នកតវ៉ាថៃ កំពុងប្រមូលផ្ដុំ
- 2020-11-26 07:30:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែជ្រួលច្របល់! មានការផ្ទុះអាវុធ និងគ្រាប់បែកពេលក្រុមអ្នកតវ៉ាថៃ កំពុងប្រមូលផ្ដុំ
ចន្លោះមិនឃើញ
នៅក្នុងរាត្រីម្សិលមិញវេលាម៉ោង ២២:០០ ក្រោយពីក្រុមឈ្មោះគណៈរាស្ត្រប្រមូលផ្ដុំនៅពីមុខ ធនាគារថៃពាណិជ្ជ (SCB) ក៏មានហេតុការណ៍ជ្រួលច្របល់មួយបានកើតឡើង។
រាត្រីនោះក្រុមគណៈរាស្ត្រ ពុំបានប្រមូលផ្ដុំនៅពីមុខបរិវេណ "ទីស្នាក់ការព្រះរាជទ្រព្យព្រះមហាក្សត្រថៃ" តាមការគ្រោងទុកនោះទេ។ ពួកគេបានប្ដូរទីកន្លែង ប្រមូលផ្ដុំមកកាន់បរិវេណ ខាងមុខទីស្នាក់ការធំរបស់ធនាគារថៃពាណិជ្ជវិញ។
យ៉ាងណាពេលកំពុងប្រមូលផ្ដុំរៀបនឹងរំសាយនោះ មានស្នូរផ្ទុះគ្រាប់បែក និងស្នូរកាំភ្លើងលាន់ឭយ៉ាងខ្លាំង បណ្ដាលឲ្យមានអ្នករងរបួសចំនួន២នាក់ និងម្នាក់ទៀតរងរបួសពីការវាយដំ ព្រោះគេសន្និដ្ឋានថាជាអ្នកបង្កហេតុ។
សម្រាប់អាជ្ញាធរថៃ ពេលនេះចាប់ផ្ដើមអនុវត្តច្បាប់មាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាមាត្រាចែងពីការផ្ដន្ទាទោស ដល់អ្នកមើលងាយព្រះចេស្ដា ព្រះមហាក្សត្រថៃ។ សកម្មជនរបស់ក្រុមគណៈរាស្ត្រ រងការចោទប្រកាន់តាមមាត្រា១១២ ចំនួន១២នាក់៕