• 2020-11-26 13:29:08
  • ព័ត៌មាន

ខ្មែរ​ ២៥០នាក់​ទៀត​នឹង​ទៅ​រៀន​នៅ​អ៊ីស្រាអែល បន្ទាប់​ពី​ ១៦៨នាក់​ទើប​តែ​វិល​ចូល​ស្រុក

  • 2020-11-26 13:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ខ្មែរ​ចំនួន ២៥០នាក់ នឹង​ចាកចេញ​ទៅ​បន្ត​ការ​សិក្សា​ជំនាញ​កសិកម្ម​នៅ​រដ្ឋ​អ៊ីស្រាអែល ខណៈ​និស្សិត​ចំនួន ១៦៨ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​មជ្ឈិមបូព៌ា​នេះ បាន​វិល​ត្រលប់​មក​ស្រុក​កំណើត​តាម​រយៈ ជើង​ហោះហើរ​ត្រង់​ពី​ទីក្រុង តែល អាវីវ (Tel Aviv) មក​កាន់​រាជធានីភ្នំពេញ។

ទំព័រ​ហ្វេសប៊ុក​ “Israel in Cambodia” ដែល​ជា​ទំព័រ​បង្កើត​ដោយ​ក្រសួង​ការបរទេស រដ្ឋ​អ៊ីស្រាអែល​បាន​ចុះ​ផ្សាយ​ថា និស្សិត​ ២៥០នាក់​នេះ​សុទ្ធ​តែ​ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​កសិកម្ម នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​បច្ចកទេស​ដាំ​ដូវ​គ្រប់​រដូវ​ ពី​ប្រទេស​អ៊ីស្រាអែល​រយៈពេល ១ឆ្នាំ តាម​រយៈ​កម្មវិធី “រៀន​ដោយ​ការ​ធ្វើ”។ ក្រៅ​ពី​នេះ​ និស្សិត​ទាំង​នោះ​ក៏​មាន​ឱកាស​ក្នុង​ការ​ធ្វើ​ការ​នៅ​កសិដ្ឋាន​នៅ​ប្រទេស​ជិត​ខាង​អារ៉ាប​នេះ​ទៀត​ផង​។

កម្មវិធី​នេះ​ទើប​តែ​បង្កើត​ឡើង​ក្នុង​រយៈ​ពេល ២-៣ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ហើយ​រាល់​ឆ្នាំ​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ស្វាគមន៍​និស្សិត​ខ្មែរ ៣៨០នាក់។

សូម​ជម្រាប​ផង​ដែរ​ ក្នុង​សភាព​ការណ៍​កូវីដ-១៩ ក្រោម​ការ​សម្របសម្រួល និង​សហការ​យ៉ាង​ជិតស្និទ្ធ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការបរទេស​ខ្មែរ ជាមួយ​នឹង​រដ្ឋ​អ៊ីស្រាអែល ទើប​មាន​ជើងហោះហើរ​របស់​អាកាសចរណ៍ El Al ហោះ​ត្រង់​ពី​តែល-អាវីវ មក​កាន់​ភ្នំពេញ​ ដោយ​មិនមាន​ការ​ឈប់​ផ្លាស់​ប្ដូរ​យន្តហោះ​នៅ​ប្រទេស​ណា​មួយ​ឡើយ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម