• 2020-11-28 00:32:30
  • ព័ត៌មាន

ក្រសួងប្រកាសទាំងព្រឹក រកឃើញស្ត្រីចំណាស់ម្នាក់ ស្នាក់នៅទួលសង្កែ ទើបមកពីអាមេរិកផ្ទុកកូវីដ ១៩

  • 2020-11-28 00:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី២៨ វិច្ឆិកា​ ២០២០​ កម្ពុជាបានរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់​ ជាស្ត្រីខ្មែរ-អាមេរិកអាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកដល់កម្ពុជានៅថ្ងៃទី ២៦ វិច្ឆិកា ២០២០ ទើបធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយលទ្ធធ្ចើតេស្តពីវិទ្យាស្ថានប៉ាស្ទ័របង្ហាញថា ស្ត្រីរូបនេះមានផ្ទុកកូវីដ ១៩ និងបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាេពខ្មែរ-សូវៀត ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់