• 2020-11-29 03:42:22
  • ព័ត៌មាន

បន្ទាន់! ក្រសួងសម្រេចបិទសណ្ឋាគារភ្នំពេញ ក្រោយរកឃើញ អ្នកជំងឺកូវីដ ១៩ បានទៅហាត់ប្រាណនៅទីនោះ

  • 2020-11-29 03:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការស្រាវជ្រាវ​ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ ដូច្នេះ​ ក្រសួងសុខាភិបាល​ ទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី​ ក្នុងការបិទសណ្ឋាគារនេះរយ:ពេលពីរថ្ងៃដើម្បីស្រាវជ្រាវរកអ្នកបះពាល់ និងយកសំណាកមកធ្វើតេស្ត។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះ ។

សេចក្តីដូចបានជម្រាបជូនខាងលើ​ សូមសាធារណជនមេត្តាជ្រាប​ ហេីយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ​ សូមអញ្ជេីញមកធ្វេីតេស្តនៅថ្ងៃនេះ​ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាលហេីយបានចេញផ្សាយនៅព្រឹកមុិញនេះ​ ឲ្យបានគ្រប់ៗគ្នា ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់