• 2020-11-29 14:38:44
  • ព័ត៌មាន

កូវីដ១៩៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់សិទ្ធិដល់រដ្ឋមន្រ្តី និងអភិបាលខេត្ត សម្រេចចិត្តធ្វើរឿងមួយ

  • 2020-11-29 14:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ័យស្លន់ស្លោរ ពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍នៅពេលនេះ។ នេះបើ​យោង​តាម​សម្ដេចតេជោ បាន​លើកឡើង​នៅ​ក្នុង​សារ​សំឡេង​ ដែល​បាន​ចែកចាយ​តាម​រយៈ​តេឡេក្រាម​ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ២០២០​នេះ។​

ទន្ទឹមនឹង​នេះ​ សម្ដេចតេជោ ហ៊ុន សែន​ ក៏បានប្រកាសផ្តល់សិទ្ធិដល់រដ្ឋមន្រ្តី និងអភិបាលខេត្ត ក្នុងផ្អាកជាបណ្តោះអាសន្នផ្នែកខ្លះ នៃក្រសួង ឬបិទភោជនីយដ្ឋានណា ដែលមានការពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ​១៩។​

ការ​លើកឡើង​របស់​ សម្តេចតេជោ ហ៊ុន សែន ករណីឆ្លង​ជំងឺកូវីដ១៩​ នៅ​ក្នុង​ក្រុមគ្រួសារ​របស់​អគ្គ​​នាយកពន្ធនាគារ​​ បាន​កើន​ឡើង​ដល់​​៨នាក់​ហើយ​ គិត​ត្រឹម​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ២០២០៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់