• 2020-11-30 02:07:53
  • ព័ត៌មាន

ត្រឹម១យប់! មនុស្ស ១១៥នាក់ ពុលស្រា ស, ស្លាប់ ៥នាក់

  • 2020-11-30 02:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកភូមិ ប្រមាណ១១៥នាក់ នៅក្នុងភូមិមួយ ក្នុងខេត្តកំពង់ឆ្នាំង ពុលស្រា ពេញទាំងភូមិ ធ្វើអោយស្លាប់ ចំនួន៥នាក់។

ប្រជាជន នៅក្នុងឃុំ ខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រមាណ១១៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ខេត្តកំពង់ឆ្នាំង ក្នុងករណីសង្ស័យ ពុលស្រាស ដែលក្នុងនោះ អ្នកដែលមានស្ថានភាពធ្ងន់ធ្ងរ ចំនួន ៦នាក់ និងបញ្ជូនទៅមន្ទីពេទ្យ កាល់ម៉ែត ចំនួន៥នាក់ ( ស្លាប់តាមផ្លូវ ចំនួន២នាក់ និងករណីធ្ងន់ធ្ងរ កំពុងសង្គ្រោះ ០១នាក់)។ ករណីស្លាប់ ក្នុងខេត្តកំពង់ឆ្នាំង ០១នាក់ ស្លាប់នៅផ្ទះ ០១នាក់ និងព្យាបាលនៅមណ្ឌលសុខភាព អភិវឌ្ឍន៍ ចំនួន ១០នាក់។

មកដល់ពេលនេះ ជាសរុប អ្នករងគ្រោះមានចំនួន ១១៥នាក់ (ស្រី៦នាក់) ក្នុងនោះ ស្លាប់៥នាក់។

លោកជំទាវ ឱ វណ្ឌឌីន បញ្ជាក់ថា មូលហេតុនៃការពុលនេះ ដោយអ្នកទាំងអស់នោះ បានមកចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសាស្រា.ស រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជាករណីសង្ស័យពុលស្រា ស។ លោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា ពេលទទួលបានព័ត៌មានករណីពុលស្រានេះ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ០៣រូប និងមានក្រុមឆ្លើយតបបន្ទាន់ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ចុះធ្វើដំណើទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដើម្បីជួយការងារបច្ចេកទេស ដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។ ក្រសួងបានចាត់វិធានការណ៍ហាមការផឹកស្រា.ស និងបញ្ឈប់ការធ្វើចរាចរលក់ដូរស្រា.សជាបន្ទាន់ និងបាន

សង្រ្គោះជនរងគ្រោះ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំង បានទាន់ពេល លើកលែងអ្នកដែលមានសភាពធ្ងន់ធ្ងរពេក ដែលបានបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត។

ជាមួយគ្នានេះ ក្រុមការងារក្រសួងសុខាភិបាល បានបន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសាស្រា.ស ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ៕

ប្រភព៖ ក្រសួងសុខាភិបាល អត្ថបទ៖​ Art

មតិយោបល់
អត្ថបទថ្មី