• 2020-11-30 02:36:14
  • ព័ត៌មាន

ក្រសួង​បញ្ជាក់​លម្អិត​ពីអ្នក​ឆ្លង​កើន​ឡើង​០៨នាក់ ពាក់ព័ន្ធ​ក្រុមគ្រួសារ​របស់​អគ្គ​​នាយកពន្ធនាគារ​​

  • 2020-11-30 02:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​បាន​បញ្ចេញ​របាយការណ៍​លម្អិត​អំពី​ការ​ឆ្លង​កូវីដ១៩ កើន​ឡើង​ដល់​ចំនួន ០៨នាក់ នៃ​ក្រុមគ្រួសារ​របស់​អគ្គ​​នាយកពន្ធនាគារ​​។​

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​

របាយការណ៍​ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ២០២០ របស់​ក្រសួង​សុខាភិបាល បាន​លម្អិត​អំពី​អ្ន​កឆ្លង​ជំងឺកូវីដ​១៩ ដូចខាង​ក្រោមនេះ៖

  • ស្ត្រីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ មានអាសយដ្ឋាននៅស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ។ លទ្ធផលធ្វើ ការវិភាគវត្ថុសំណាករបស់ស្ត្រីខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមាន វីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។

  • ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានស្វាមីបម្រើការនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ ស្ត្រីរូបនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

  • ស្ត្រីជនជាតិខ្មែរអាយុ ៤៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ជាម្តាយមីងរបស់អ្នកជំងឺកូវីដ-១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ លទ្ធផលធ្វើ តេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវី ដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

  • ស្ត្រីជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពាំជធានីភ្នំព្រួញ គ្រួសារអ្នកបើកបររបស់អ្នកជំងឺកូវីដ-១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍មផ្លូវច្ឆិកាំងសទ្ធផលធ្វើ តេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ ១៩ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

  • ស្ត្រីជនជាតិខ្មែរអាយុ (មិនបានរាយការណ៍) មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ថ្មី ដែលរកឃើញក្នុង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ដែលផ្តល់ដោយវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។

  • បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវជាក្មួយ​របស់​អង្គរក្ស​របស់​អ្នក​ជំងឺកូវីដ១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ លទ្ធផលធ្វើតេស្តវត្ថុ សំណាករបស់ស្ត្រីរូបនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។

  • កុមារ៉ាជនជាតិខ្មែរអាយុ ០៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ ជាក្មួយប្រុសរបស់អ្នកជំងឺកូវីដ-១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញគឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន កុមារ៉ារូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

  • បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ដែលជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ លទ្ធផល ធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមាន វីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ១៩ សរុប​ចំនួន​​ ៣២៣នាក់​ ក្នុង​នោះព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​ ៣០១នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺកូវីដ១៩ នៅ​មន្ទីរពេទ្យ​សរុប​ចំនួន​​ ១៩នាក់ គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ២០២០៕​

សូមអានសេចក្ដីប្រកាសព័ត៌មាន​ទាំង​ស្រុង​ខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់