/Covid_News/5fc494647d91a_1606718520_medium.jpg)
- 2020-11-30 06:51:24
- ព័ត៌មាន
ក្រៅពីផ្សារទំនើប អ៉ីអន១ កោះពេជ្រ ក៏ជាកន្លែងជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា
- 2020-11-30 06:51:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីផ្សារទំនើប អ៉ីអន១ កោះពេជ្រ ក៏ជាកន្លែងជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា
ចន្លោះមិនឃើញ
មានកន្លែងជាច្រើនមានជាប់ពាន់ព័ន្ធ នឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដែលក្រុមគ្រួសារអគ្គនាយកព័ន្ធធនាគារ បានទៅដល់ ដោយក្នុងនោះ កោះពេជ្រ ក៏ជាកន្លែងដែលជាប់ពាក់ព័ន្ធដែរ។ នេះជាការលើកឡើងរបស់ សម្តេច តេជោ ហ៊ុនសែន នៅក្នុងឱកាស នៃការបើកការដ្ឋានគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងស្តារកែលម្អដងស្ទឹងសៀមរាប នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
មកដល់ពេលនេះ កន្លែងដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា មាន ផ្សារទំនើប អ៊ីអន១ សណ្ឋាគារភ្នំពេញ សាលារៀនឯកជន១ នៅក្នុងក្រុងតាខ្មៅ និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ ហើយព្រឹកមិញនេះ សម្តេចបានបញ្ជាក់បន្ថែមថា កោះពេជ្រ ក៏ជាកន្លែងដែលជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ផងដែរ៕