• 2020-11-30 15:34:59
  • ព័ត៌មាន

ក្តៅៗ! វៀតណាម ផ្ទុះឆ្លងកូវីដ១៩ ជាសហគមន៍សារជាថ្មី

  • 2020-11-30 15:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាលើកដំបូងបង្អស់ក្នុងរយៈពេល ៣ ខែមកនេះ វៀតណាម បានកត់ត្រាពីការឆ្លងជាសហគមន៍ថ្មី នៃជំងឺកូវីដ១៩ ។ អ្នកជំងឺរស់នៅក្នុងទីក្រុងហូជីមិញ និងជាមិត្តភក្តិរបស់អ្នកបម្រើការលើហោះហើរម្នាក់ ពីក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា កន្លងទៅនេះ។

អ្នកជំងឺថ្មីនេះ ស្ថិតនៅលេខរៀងទី១ ៣៤៧ ជាបុរសអាយុ ៣២ ឆ្នាំ ធ្វើការជាគ្រូបង្រៀននៅមជ្ឈមណ្ឌលភាសាអង់គ្លេសមួយកន្លែង។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅដាច់ដោយឡែកពីគេ ខណៈក្រុមមន្រ្តីកំពុងតាមដានមនុស្សដែលលោកបានទាក់ទងជាមួយកាលពីប៉ុន្មានថ្ងៃមុន។

គួរឲ្យដឹងថា អ្នកជំងឺខាងលើបានទៅហាងខារ៉ាអូខេ និងហាងកាហ្វេមួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុន។ ខណៈពេលនេះ អាជីវកម្មទាំងនោះត្រូវបានបិទទ្វារបណ្តោះអាសន្ន ហើយអាជ្ញាធរបានបញ្ជូនមន្រ្តីទៅបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណ។ ជាមួយគ្នានេះ បុគ្គលិកដែលធ្វើការនៅកន្លែងខាងលើ ត្រូវស្នើសុំឲ្យដាក់ដាច់ដោយឡែកពីគេ និងធ្វើតេស្តរកជំងឺកូវីដ១៩ ផងដែរ៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី