- 2020-12-04 23:15:00
- ព័ត៌មាន
តេលេស្កុបយក្សដ៏ល្បីល្បាញធ្លាប់ថតខ្សែភាពយន្ត James Bond ត្រូវបាក់រលំខូចខាតអស់
- 2020-12-04 23:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេលេស្កុបយក្សដ៏ល្បីល្បាញធ្លាប់ថតខ្សែភាពយន្ត James Bond ត្រូវបាក់រលំខូចខាតអស់
ចន្លោះមិនឃើញ
តេលេស្កុបយក្ស Arecibo Observatory របស់ប្រទេសព័រតូរីកូ ត្រូវបានរលំខូចខាតយ៉ាងដំណំគ្មានសង្ឃឹមអាចជួសជុលបានក្រោយដួលបាក់បង្គោល កាលពីដើមសប្ដាហ៍កន្លងទៅ។
តេលេស្កុប ឬកែវយឹតដែលត្រូវបានសាងសង់រួចរាល់នៅក្នុងឆ្នាំ១៩៦៣ នេះ ធ្លាប់ជាកែវយឹតធំបំផុតមួយនៅលើពិភពលោក និងជាឧបករណ៍សម្រាប់របកគំហើញតារាវិទ្យាជាច្រើនក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ ហើយថែមទាំងធ្លាប់ជាទីតាំងថតខ្សែភាពយន្តខ្នាតធំរឿង James Bond ទៀតផង។
Arecibo Telescope ធ្លាប់ជាតេលេស្កុបយក្សធំបំផុតលើលោករយៈពេល ៥៧ឆ្នាំ ប៉ុន្តែក្រោយមកត្រូវបាត់បង់កំណត់ត្រារបស់ខ្លួន បន្ទាប់ពីតេលេស្កុបចិន ហៅកាត់ FAST បានសាងសង់រួចក្នុងឆ្នាំ២០១៦៕