- 2020-12-04 00:35:28
- ព័ត៌មាន
អ្នកប៉ះពាល់សរុបក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កើនដល់ជិត ១ម៉ឺននាក់ហើយ
- 2020-12-04 00:35:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប៉ះពាល់សរុបក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កើនដល់ជិត ១ម៉ឺននាក់ហើយ
ចន្លោះមិនឃើញ
គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ៩៧៩៣នាក់ ដែលក្នុងនោះ មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ២៣នាក់។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ។
សេចក្ដីជូនព័ត៌មាននោះ បានបញ្ជាក់ដែរថា នៅសល់សំណាកចំនួន ៧៩ផ្សេងទៀត ដែលវិភាគបន្តនៅថ្ងៃទី៤ ខែធ្នូនេះ។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ ដែលសុទ្ធតែអ្នកប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា។
សូមអានសេចក្ដីជូនព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖
ចុចអាន៖ [បន្ទាន់! ព្រឹកនេះ មានករណីវិជ្ជមានកូវីដក្នុងសហគមន៍ ៤នាក់ទៀតហើយ](https://news.sabay.com.kh/article/1242122#utm_campaign=onpage