- 2020-12-04 10:52:28
- ព័ត៌មាន
ល្ងាចនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដចំនួន ៩នាក់ថ្មីទៀត
- 2020-12-04 10:52:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដចំនួន ៩នាក់ថ្មីទៀត
ចន្លោះមិនឃើញ
នៅក្នុងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩ករណីថ្មីទៀត ដែល ៦ករណីជាបុគ្គលិកនៃហាងសំលៀកបំពាក់ Pedro ផ្លូវព្រះសីហនុ និង ៣នាក់ទៀតជាករណីនាំចូល នេះបើតាមការលើកឡើងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលតាមរយៈការចុះផ្សាយរបស់អង្គភាពសារព័ត៌មានជាតិកម្ពុជា។
អ្នកឆ្លងទាំង ៦នាក់នោះគឺ រាលដាលមកពីបុគ្គលិកហាង Pedro ម្នាក់ ដែលរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩កាលពីម្សិលមិញ។ លោកជំទាវ សម្បត្តិ បានឲ្យដឹងថា ហាង Pedro សាខាព្រះសីហនុ នឹងធ្វើការបិទជាបណ្ដោះអាសន្ន។
ចំណែក ៣ករណីនាំចូលនោះគឺអ្នកដំណើរមកពីសហរដ្ឋអាមេរិក និងធ្វើដំណើរឆ្លងកាត់ដែនដីកោះតៃវ៉ាន់ ចូលមករាជធានីភ្នំពេញ នេះបើតាមការចុះផ្សាយរបស់ Fresh News៕