• 2020-12-04 12:49:04
  • ព័ត៌មាន

អ្នក​ជំងឺ​កូវីដ-១៩ នឹង​បង្ហាញ​អត្តសញ្ញាណ ខណៈ​គ្រប់​អ្នក​ចូល​ស្រុក​ខ្មែរ​ទាំង​អស់​នឹង​ធ្វើ​ចត្តាឡីស័ក​ពេញ ១៤ថ្ងៃ

  • 2020-12-04 12:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ទាំង​អស់ នឹង​ត្រូវ​បង្ហាញ​អត្តសញ្ញាណ ចំណែក​អ្នក​ដំណើរ​ដែល​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ទាំង​អស់ នឹង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ​ពេញ​ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ក្នុង​លិខិត​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ម៉ម ប៊ុនហេង បាន​សង្កត់​ធ្ងន់​ថា​ ចាប់​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០២០​ ត​ទៅ នឹង​មិន​មាន​ការ​លើកលែង​អនុគ្រោះ​ដល់​ការ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​ខ្លី ដល់​អ្នក​សេដ្ឋកិច្ច វិនិយោគិន ដែល​មាន​ការ​ធានា​ទៀត​ឡើយ ពោល​គឺ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ​ពេញលេញ​។

បន្ថែម​ពី​នេះ​ទៀត អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​នឹង​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ភ្លាមៗ​ ក្រោយ​ពី​ទទួល​បាន​លទ្ធផល​តេស្ត​នៅ​លើ​បណ្ដាញ​សង្គម​របស់​ក្រសួង​សុខាភិបាល ដើម្បី​មាន​ការ​ងាយស្រួល​ក្នុង​ការ​ឲ្យ​អ្នក​ពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​ធ្វើ​ការ​ទាក់ទង​អាជ្ញាធរ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់