- 2020-12-07 22:30:00
- ព័ត៌មាន
គិតត្រឹមយប់មិញ សប្បុរសជនបរិច្ចាគប្រាក់ទិញវ៉ាក់សាំងកូវីដ-១៩ ឲ្យពលរដ្ឋកម្ពុជា បានជាង ១៣លានដុល្លារ
- 2020-12-07 22:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតត្រឹមយប់មិញ សប្បុរសជនបរិច្ចាគប្រាក់ទិញវ៉ាក់សាំងកូវីដ-១៩ ឲ្យពលរដ្ឋកម្ពុជា បានជាង ១៣លានដុល្លារ
ចន្លោះមិនឃើញ
បន្ទាប់ពីមានការប្រកាសរបស់ សម្ដេច ហ៊ុន សែន កាលពីល្ងាចថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះថា រាជរដ្ឋាភិបាលកម្ពុជានឹងត្រៀមទិញវ៉ាក់សាំងកូវីដចំនួន ១លានដូស ក្នុងជំហានដំបូង និង ២ ទៅ ៣លានដូសក្នុងជំហានបន្តបន្ទាប់ទៀត ក្នុងនោះក៏មានសប្បុរសជនជាច្រើនបានចូលរួមចំណែកជាថវិកា ដោយគិតត្រួសៗទៅបានជាង ១៣លានដុល្លារទៅហើយ។
ខាងក្រោមនេះគឺជាឈ្មោះសប្បុរសជនដែលបានបរិច្ចាគដើម្បីទិញវ៉ាក់សាំងកូវីដ១៩៖
១) អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី បរិច្ចាគ ៣លានដុល្លារ ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា
២) អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ (Royal Group) បរិច្ចាគ ៣លានដុល្លារ ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា
៣) អ្នកឧកញ៉ា ចេន ហ្ស៊ី (PRINCE Holding Group) បរិច្ចាគ ៣លានដុល្លារ ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា
៤) ក្រុមហ៊ុន ជីប ម៉ុង គ្រុប (CHIPMONG) បរិច្ចាគ ៣លានដុល្លារ ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា
៥) ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បរិច្ចាគ ១លានដុល្លារ ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា
៦) តារាចម្រៀង ខេមរៈ សិរីមន្ត បរិច្ចាគ ៤លានរៀល ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា