- 2020-12-08 02:45:41
- ព័ត៌មាន
តេលេស្កុបអូស្ត្រាលីរកឃើញហ្វូងផ្កាយ ឬកាឡាក់ស៊ីថ្មីក្នុងចំនួននឹកស្មានមិនដល់
- 2020-12-08 02:45:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេលេស្កុបអូស្ត្រាលីរកឃើញហ្វូងផ្កាយ ឬកាឡាក់ស៊ីថ្មីក្នុងចំនួននឹកស្មានមិនដល់
ចន្លោះមិនឃើញ
តេលេស្កុបថ្មីមួយ ដែលមានសមត្ថភាពខ្ពស់នៅអូស្ត្រាលីបានកំណត់ផែនទីលំហអវកាសដ៏ធំធេងនៃចក្រវាលក្នុងរយៈពេលលឿនបំផុតមិនធ្លាប់មាន។
មានឈ្មោះថា Square Kilometre Array Pathfinder តេលេស្កុបថ្មីអាចកំណត់នូវកាឡាក់ស៊ីចំនួន៣លានក្នុងរយៈពេលត្រឹមតែ៣០០ម៉ោងប៉ុណ្ណោះដែលនៅក្នុងនោះកាឡាក់ស៊ីចំនួន ១លាន មិនធ្លាប់ត្រូវបានគេឃើញពីមុនមកនោះទេ។ កាឡាក់ស៊ីគឺជាបណ្តុំផ្កាយក្នុងចក្រវាឡ។
ស្ថានីយតេលេស្កុបនេះស្ថិតនៅចម្ងាយ៨០០គីឡូម៉ែត្រភាគខាងជើងក្រុង Perth ត្រូវបានគ្រប់គ្រងដោយអង្គការស្រាវជ្រាវវិទ្យាសាស្រ្តនិងឧស្សាហកម្ម ហៅកាត់ថា CSIRO ដែលជាទីភ្នាក់ងារវិទ្យាសាស្រ្តជាតិរបស់អូស្រ្តាលី៕