
- 2020-12-12 01:30:00
- ព័ត៌មាន
អាហារធម្មជាតិជួយសុខភាពគ្រួសារទាំង ៦ប្រភេទសម្រាប់មេផ្ទះឆ្លាតវៃ
- 2020-12-12 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារធម្មជាតិជួយសុខភាពគ្រួសារទាំង ៦ប្រភេទសម្រាប់មេផ្ទះឆ្លាតវៃ
ចន្លោះមិនឃើញ
សុខភាព ពិតជាចាំបាច់ខ្លាំងណាស់ចំពោះមនុស្សម្នាក់ៗ ព្រោះថាបើសុខភាពមិនល្អ ការងារ រៀនសូត្រផ្សេងៗក៏ធ្លាក់ចុះទៅតាមនោះដែរ។ សម្រាប់សមាជិកគ្រួសារជាទីស្រលាញ់របស់អ្នក អ្នកគួររៀបចំអាហារណាដែល ជំនួយដល់ប្រព័ន្ធភាពស៊ាំ ពង្រឹងសុខភាព ជំនួយខួរក្បាល ។
ហេតុនេះហើយ អ្នកគួរតែមានអាហារធម្មជាតិទាំង ៦ប្រភេទខាងក្រោមនេះនៅក្នុងផ្ទះជាប់ជានិច្ច ៖
១.ប្រភេទអាហារដែលសម្បូរវីតាមីន C , B , D ៖
វីតាមីន B ជួយដល់ការរំលាយអាហារ
វីតាមីន C ជួយដល់ប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ
វីតាមីន D កំណត់បរិមាណកាល់ស្យូម ជួយដល់ ឆ្អឹង ធ្មេញ ក៏ដូចជាការលូតលាស់នៃរាងកាយ និងខួរក្បាល។
២.ទឹកដោះគោស្រស់ ៖ ជាអាហារចម្បងក្នុងចំណោមក្រុមអាហារទាំង ៥ ។ ទឹកដោះគោជួយពង្រឹងសាច់ដុំ និងឆ្អឹងឲ្យកាន់តែរឹងមាំ លើសពីនេះទៅទៀតធ្វើឲ្យស្បែកភ្លឺថ្លា និងជំនួយដល់ការចងចាំ និងការលូតលាស់នៃខួរក្បាល។ ប្រសិទ្ធិភាពរបស់ទឹកដោះគោ ក៏ត្រូវពឹងផ្អែកលើការជ្រើសរើសរបស់អ្នក។ អ្នកម្ដាយគួរតែជ្រើសរើសទឹកដោះគោសុទ្ធ បែបធម្មជាតិពិត (គ្មានសារជាតិរក្សាគុណភាពទុកបានយូរ) តួយ៉ាងដូចជា ទឹកដោះគោសុទ្ធ គិរីសួគ៌ ជាដើម។
ទឹកដោះគោសុទ្ធ និង យ៉ាអ៊ួរបស់ គិរីសួគ៌ ផលិតចេញពីទឹកដោះគោសុទ្ធ ១០០% ក្នុង កសិដ្ឋានខ្មែរ ជិត 300 ហិកតា នៅភ្នំតាម៉ៅ ខេត្តតាកែវ តាមបច្ចេកវិទ្យាទំនើបរបស់អ៉ីស្រាអែល ស្តង់ដារអន្តរជាតិ។ ចង់បានផលិតផលទឹកដោះគោសុទ្ធ គិរីសួគ៌ បច្ចុប្បន្ននេះ អ្នកអាចរកបាននៅ ផ្សារទំនើបជាច្រើននៅទីក្រុងភ្នំពេញ ដែលនៅក្បែរផ្ទះរបស់អ្នក ។
ដើម្បីស្វែងយល់បន្ថែម ពីទឹកដោះគោសុទ្ធគិរីសួគ៌ និង ព័ត៌មានប្រូម៉ូសិនថ្មីៗ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm។
៣.បន្លែបៃតង និង ខ្ទឹមស ម្រេច ៖
បន្លែបៃតង ៖ មានជាតិទឹក និង កាកសរសៃច្រើនដែលជួយដល់ការបញ្ចុះទម្ងន់ និងសម្រួលដល់ការបន្ទោបង់ ។
ខ្ទឹមស ៖ ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយដល់សុខភាពបេះដូងឲ្យកាន់តែប្រសើរ ។
ម្រេច ៖ ជួយសម្រួលសរសៃឈាមឲ្យដើរស្រួល កាត់បន្ថយជាតិខ្លាញ់ ប្រឆាំងជំងឺមហារីក ។
៤. ទឹកឃ្មុំ ក្រូចឆ្មា និងខ្ញី ៖
ទឹកឃ្មុំ ៖ ជួយឲ្យស្បែកទន់មានសំណើម កាត់បន្ថយសម្ពាធឈាម សារធាតុប្រឆាំងជាតិពុល នៅក្នុងទឹកឃ្មុំអាចជួយដល់សុខភាពបេះដូងផងដែរ
ក្រូចឆ្មា ៖ បង្កើនជាតិទឹកក្នុងខ្លួន ជួយដល់ការសម្រកទម្ងន់ និងការពារគ្រោះក្នុងតម្រងនោម ។
ខ្ញី ៖ ជួយឱ្យរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺសួត រួមទាំងពន្យារភាពចាស់ថែមទៀត។
៥. តែបៃតង ៖ ជាមុខងារជំនួយខួរក្បាលឲ្យប្រសើរឡើង ការពារប្រឆាំងនឹងជំងឺមហារីក កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងអាចជួយការពារជំងឺទឹកនោមផ្អែមប្រភេទទី ២។
៦. ស៊ុត (មាន់ ឬ ទា) ៖ មានប្រូតេអ៉ីន និងអូមេហ្កា ៣ ច្រើនដែលជួយពង្រឹងដល់សុខភាពភ្នែក។ ស៊ុត គឺល្អបំផុតសម្រាប់អ្នកលេងកីឡា៕