• 2020-12-14 02:06:48
  • ព័ត៌មាន

ខំជិះក្របីឃោសនាបោះឆ្នោត ដើម្បីទាញប្រជាប្រិយភាព ចុងក្រោយត្រូវជាប់ចោទពីបទមួយ​

  • 2020-12-14 02:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នយោបាយ​ឥណ្ឌា​ម្នាក់​ បាន​នឹក​ឃើញ​វិធី​កម្រ​ឃើញ​មួយ​ដើម្បី​ទាញ​ប្រជាប្រិយភាព​ពី​អ្នក​គាំទ្រ​ជា​ប្រជាកសិករ​ធ្វើ​ស្រែ​ចម្ការ​ គឺ​ជិះ​ក្របី​ដើម្បី​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​ ក្នុង​យុទ្ធនាការ​ស្វែងរក​ការ​គាំទ្រ​របស់​ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​មាន​ឈ្មោះ​ថា​ មហា​មេដ​ ប៉ា​វេស​ម៉ាន់​ស៊ូ​រី ត្រូវ​ប្រកួត​ប្រជែង​ដើម្បី​ដណ្ដើម​អាសនៈ​នៅ​ក្នុង​ក្រុង​មួយ​នៃ​រដ្ឋ​ប៊ីហា​ ប្រទេស​ឥណ្ឌា។​ យ៉ាង​ណា​គំនិត​ច្នៃ​ប្រឌិត​ជិះ​ក្របី​ស្វែង​រក​សំឡេង​ឆ្នោត​របស់​លោក​ ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​បា.ប​សត្វ​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើងរបស់​ប៉ូលិស​ ដែល​ទៅ​បញ្ឈប់​សកម្មភាព​របស់​ ម៉ាន់​ស៊ូ​រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​អ្នក​នយោបាយ​រូប​នោះ​បាន​ពន្យល់​ថា​លោក​ធ្វើដំណើរ​លើ​ខ្នង​សត្វ​ជាជាង​ធ្វើដំណើរ​តាម​រថយន្ត ឬ​ម៉ូតូ​គឺ​ក្នុង​បំណង​ឆ្លុះបញ្ចាំង​ពី​កម្រិត​បំពុល​បរិស្ថាន​ក្នុង​ក្រុង​នេះ​ប៉ុណ្ណោះ គឺ​គ្មាន​បំណង​ធ្វើ​បា.ប​សត្វ​​ដូច​ការចោទប្រកាន់​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាព​របស់​លោក​ត្រូវ​​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​បាន​បំពាន​គោលការណ៍​ណែនាំ​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​មិន​អនុញ្ញាត​ឱ្យ​ប្រើ​​សត្វ​សម្រាប់​យុទ្ធនាការ​ឃោសនា​។​ ​ម៉ាន់​ស៊ូ​រី ​មកពី​គណបក្ស​ឈ្មោះ Council Rashtriya Ulama Councilត្រូវ​​ឃាត់ខ្លួន​ពេល​ឃោសនា​ តែ​ត្រូវ​ដោះ.លែង​វិញ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Indiatimes ប្រែសម្រួល៖ សៀនហួរ

មតិយោបល់