• 2020-12-15 09:45:29
  • ព័ត៌មាន

ច្បាស់ការហើយ បឹងកន្សែងនៅខេត្តរតនគិរី មានគម្រោងកែលម្អ សួនច្បារជុំវិញបឹង

  • 2020-12-15 09:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីលើកកម្ពស់សោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅបរិវេណជុំវិញរមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង ឱ្យសាកសមជារមណីយដ្ឋានប្រវត្តិសាស្រ្ត និងជាទីកន្លែងកម្សាន្តសម្រាប់បង ប្អូនប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត រដ្ឋបាលខេត្ត បានដាក់ចេញនូវគម្រោងកែលម្អ រហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋាននានា ក្នុងខេត្ត។

ឆ្លើយតបទៅនឹងគោលបំណងខាងលើនេះ នៅក្នុងឆ្នាំ២០២០ រដ្ឋបាលខេត្ត បានសម្រេចកំណត់ អនុវត្តគម្រោងមួយក្នុងចំណោមគម្រោងនានា ក្នុងនោះគឺគម្រោងកែលម្អ រហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ២៩ (ជុំ វិញមាត់បឹងកន្សែង) ដោយមានការពង្រីកផ្លូវ ដាក់លូបង្ហូរទឹក រៀបស្នូរបេតុងគែមផ្លូវ រៀបចំការ៉ូឡាចិញ្ចើមផ្លូវ សួនច្បារជុំវិញបឹង និងបំពាក់ភ្លើងបំភ្លឺសាធារណៈជាដើម។

ក្នុងគម្រោងខាងលើនេះ ក្រុមការងារបច្ចេកទេស បានចុះសិក្សានៅទីតាំងគម្រោងចាប់ពីខែឧសភា ឆ្នាំ២០២០ ហើយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក៏មាន កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការសិក្សាខាងលើនេះ។ មុននឹងចាប់ដំណើរការអនុវត្តគម្រោងនេះ រដ្ឋបាលខេត្ត បានប្រគល់ភារកិច្ចជូនរដ្ឋបាលសង្កាត់បឹងកន្សែង និងរដ្ឋបាលក្រុងបានលុង ឲ្យទទួលខុសត្រូវក្នុង ការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីពាក់ព័ន្ធជាមួយការអនុវត្តគម្រោងនេះ ហើយការផ្សព្វផ្សាយនេះ ក៏ត្រូវបានអនុវត្តមកជាបន្តបន្ទាប់។

សូមមើលសេចក្តីបំភ្លឺព័ត៍មានខាងក្រោមនេះ

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

មតិយោបល់