- 2020-12-16 08:55:12
- ព័ត៌មាន
អាថ៌កំបាងពិសេសរបស់ ឆ្នាំងអ៊ុតក្បាលមាន់
- 2020-12-16 08:55:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាងពិសេសរបស់ ឆ្នាំងអ៊ុតក្បាលមាន់
ចន្លោះមិនឃើញ
មុននឹងជំរាបជូនពី អាថ៌កំបាងពិសេសរបស់ ឆ្នាំងអ៊ុតក្បាលមាន់ សូមរំលឹកនូវប្រវត្តិខ្លះៗ បន្តិចរបស់ខ្មែរយើង។ នៅក្នុងឆ្នាំ១៨៦៣ ប្រទេសកម្ពុជាយើងបានធ្លាក់ក្នុងអាណានិគមនិយមបារាំងត្រួតត្រា នឹងមានប្រទេសជិតខាងមួយចំនួនទៀតដូចជា៖ ចិន វៀតណាម ឡាវ នឹងសៀមផងដែរ។ ចំនែកឯពួកកងទព័បារាំងហើយនឹងក្រុមគ្រួសារ របស់ពួកគេ ក៏បានមករស់នៅលើទឹកដីនៃប្រទេសកម្ពុជាយើងស្ទើរគ្រប់ទីកន្លែង នឹងនាំយករបស់របរប្រើប្រាស់ពីប្រទេសគេមកជាមួយ ហើយក្នុងនោះក៏មាន(ឆ្នាំងអ៊ុតក្បាលមាន់)ផងដែរ។
ចលនានារីក្លារហាន ដែលដឹកនាំដោយ ព្រះមហាវិរៈក្សត្របុរមរតនៈកោដ ព្រះបាតនរោត្តម សុីហនុ ក្នុងឆ្នាំ១៩៥៣ បានទៀមទារឯករាជ្យជូនជាតិមាតុភូមិ ពេញបរិបូរណ៌។ កងទព័បារាំងបានដកទព័ចេញពីប្រទេសកម្ពុជាអស់ ហើយក៏បានទុកនៅសំភារៈមួយចំនួនធំដែលពួកគេយកទៅមិនកើត នឹងរបស់ដែលគេមិនចាំបាច់ ទុកនៅក្នុងស្រុកយើងយ៉ាងសន្ធឹកសន្ធាប់។
សង្គ្រាមក៏បានបញ្ចប់ ហើយអ្វីដែលបន្សល់នូវអនុស្សាវរីយ៍នោះ គឺឆ្នាំងអ៊ុតក្បាលមាន់នេះឯង ផលិតនៅប្រទេសបារាំង ដែលគ្រួសារទាហានបារាំង គេប្រើសំរាប់អ៊ុតខោអាវ។
ពុកម៉ែបងប្អូនប្រហែលជាងឿងឆ្ងល់ហើយថា លក្ខណៈពិសេសរបស់ឆ្នាំងអ៊ុតក្បាលមាន់នៅឯណា? ចម្លើយគឺនៅក្បាលមាន់ ហ្នឹងតែម្តង ព្រោះថានៅជំនាន់នោះគេបានយកស្ពាន់បូរាណ ដែលអាចហៅបានថាជា(ស្ពាន់ត្រជាក់)មកស្លរចាក់ពុម្ភធ្វើជារូបក្បាលមាន គោលបំណងគឺមិនចង់ឲ្យអ្នកប្រើប្រាស់ឆ្នាំអ៊ុតក្តៅដៃ នៅពេលដែលបើកដាក់ធ្យូងបន្ថែម។
•បញ្ជាក់៖ មិនមែនមាន ក្បាលមាន់ត្រជាក់គ្រប់ឆ្នាំអ៊ុតនោះឡើយ ព្រោះថាជំនាន់នោះក៏មាន ឆ្នាំងអ៊ុតចម្លងច្រើនណាស់ដែរ។
•នៅសៀមគេនិយមប្រើឡេកឡៃ ឯចំនែកវៀតណាមវិញគេចូលចិត្តទិញ ឆ្នាំអ៊ុតក្បាលមាន់។