- 2020-12-17 05:04:44
- ព័ត៌មាន
ប្ដូរទីតាំងថ្មី៖ ក្រសួងសាធារណការ ផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបណ្ដោះអាសន្ន
- 2020-12-17 05:04:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដូរទីតាំងថ្មី៖ ក្រសួងសាធារណការ ផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបណ្ដោះអាសន្ន
ចន្លោះមិនឃើញ
នៅថ្ងៃនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្តីប្រកាស ពីការការរុះរើប្តូរទីតាំង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលបណ្តាលឱ្យមានការប៉ះពាល់ដល់ការប្រើប្រាស់បណ្តាញអឺនធើណែត និងបណ្តាប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ដើម្បីឱ្យការរុះរើផ្លាស់ប្តូរទីតាំងនេះ មានដំណើរការប្រព្រឹត្តទៅដោយរលូន ក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងធ្វើការផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក៏ដូចជាបណ្តាប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ ក្រសួងចំនួន ០៣ថ្ងៃ តាមកាលកំណត់ដូចខាងក្រោម៖
ផ្អាកដំណើរការប្រព័ន្ធ ៖ ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០
បើកដំណើរការប្រព័ន្ធឡើងវិញ ៖ ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០
ដោយឡែក បណ្តាញអឺនធើណែតនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមានការ រអាក់រអួល ក្នុងអំឡុងពេលរុះរើ ប្តូរទីតាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ចាប់ពីពេលផ្អាកដំណើរការ ថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ផងដែរ។
សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ៖