• 2020-12-18 03:37:38
  • ព័ត៌មាន

ថែរក្សាសម្រស់តាមបែបធម្មជាតិពីក្បាលដល់ចុងជើង ជាមួយទឹកដោះគោសុទ្ធ

  • 2020-12-18 03:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាបានទទួលស្គាល់ពីអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់នៃទឹកដោះគោសុទ្ធចំពោះសុខភាព។ អ្នកអាចទទួលទានទឹកដោះគោសុទ្ធឲ្យបាន ២ កែវ ម្តងនាពេលព្រឹក និងម្តងទៀតនាពេលយប់មុនចូលគេង ដើម្បីជួយឲ្យសុខភាពឆ្អឹងរឹងមាំ ការចងចាំល្អ និងគេងលក់ស្រួល ។

សម្បូរដោយសារជាតិចិញ្ចឹម ល្អបំផុតចំពោះសុខភាព គ្មានសារជាតិរក្សាគុណភាព ដើម្បីឲ្យទុកបានយូរ អ្នកគួរជ្រើសរើសទឹកដោះគោសុទ្ធ គិរីសួគ៌ ដែលជាទឹកដោះគោសុទ្ធ 100% ដំបូងគេ ផលិតចេញពីកសិដ្ឋានខ្មែរ ទំហំ ៣០០ហិកតានៅភ្នំតាម៉ៅ ខេត្តតាកែវ ។

អ្នកអាចរកទឹកដោះគោសុទ្ធ គិរីសួគ៌ ដែលមានលក់នៅផ្សារជាច្រើនដូចជា ៖ ម៉ាក្រូ, ឡាក់គី, Fair Plus, បាយ័ន, ស៊ូភើស្ត័រ, អារ៉ូណា, ផ្សារការ៉ុត, ជីបម៉ុង, Stellar, ផ្សារអាហារធម្មជាតិ ផ្សារ Setra និងផ្សារទំនើបផ្សេងៗទៀត ដែលនៅក្បែរផ្ទះអ្នក។ សម្រាប់​សំនួរបន្ថែម ចុច Like ទំព័រហ្វេសប៊ុក Kirisu Farm

តោះ! ទៅមើលថា អាចប្រើទឹកដោះគោសុទ្ធធ្វើអីបានខ្លះ ដើម្បីសម្រស់​អ្នកថ្ងៃនេះ ៖

១. ផ្ដល់សំណើមដល់ស្បែកមុខ ៖

គ្រឿងផ្សំ

  • ទឹកដោះគោស្រស់ 2-3 ស្លាបព្រាបាយ
  • ផ្លែចេក(កិនឲ្យម៉ត់) ក្នុងបរិមាណសមស្រប។

ហើយយកល្បាយមកលាបនៅលើផ្ទៃមុខហើយទុក ៣០នាទីសឹមលាងទឹកចេញ។ នោះអ្នកនិងទទួលបានស្បែកមុខទន់ មានសំណើម។

២. ស្បែកមុខភ្លឺថ្លា ៖

គ្រឿងផ្សំ

  • ទឹកដោះគោស្រស់ 3ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មា 3 ស្លាបព្រាកាហ្វេ កូរចូលគ្នាឲ្យសព្វរួចយកមកលាបផ្ទៃមុខ ទុកចោល10-15នាទីសឹមលាងទឹកចេញ។ ស្នាមមុខក៏កាត់បន្ថយ ភ្លឺថ្លា ហើយមានសំណើមទៀតផង។

៣. ជម្រុះកោសិកាចាស់ៗ ៖

នៅក្នុងទឹកដោះគោមានសារជាតិ AHA ធម្មជាតិដែលជាសារជាតិជួយជម្រុះកោសិកាចាស់ៗ។

គ្រឿងផ្សំ

  • ទឹកដោះគោសុទ្ធ 3 ស្លាបព្រាបាយ
  • ទឹកឃ្មុំកន្លះស្លាបព្រាបាយ
  • ស្រូវសាឡី។

ហើយកូរល្បាយឲ្យសព្វយកមកលាបលើមុខ ទុកចោល10-15នាទី សឹមលាងទឹកចេញនោះអ្នកនិងទទួលបានស្បែកមុខទន់ និងភ្លឺ។

៤. សម្រាប់សក់ស្ងួតនិងបែកចុង៖

គ្រឿងផ្សំ

  • ទឹកដោះគោសុទ្ធ 3ស្លាបព្រាបាយ
  • ផ្លែចេកពាក់កណ្ដាលកិនឲ្យម៉ត់
  • ទឹកឃ្មុំ១ស្លាបព្រាបាយ
  • ប្រេងអូលីវ១ស្លាបព្រាបាយ។

ហើយកូរឲ្យសព្វយកមកលាបសព្វពេញសសៃសក់ជាពិសេសលាបនៅលើស្បែកក្បាល ហើយទុក ១ម៉ោងបន្ទាប់មកលាងសម្អាតក្បាលជាមួយទឹកស្អាត នោះអ្នក នឹងទទួលបានសសៃសក់ទន់រលោង និង ភ្លឺ។

៥. ស្ក្រាប់ខ្លួនធម្មជាតិ៖

គ្រឿងផ្សំ

  • ទឹកដោះគោសុទ្ធក្នុងបរិមាណសមស្រប
  • ម្ស៉ៅពន្លៃ 3ស្លាបព្រាកាហ្វេ
  • ម្ស៉ៅរមៀត 3ស្លាបព្រាកាហ្វេ
  • យ៉ាអួរ 4ស្លាបព្រាបាយ
  • អំពិលទុំចម្រាញ់យកគ្រាប់ចេញ។

កូរឲ្យសព្វលាបទុកលើខ្លួនទុក 20-25 នាទី ហើយលាងសម្អាតចេញជាមួយទឹកធម្មតា។

៦. បំបាត់ក្រិនកែងដៃ៖

គ្រឿងផ្សំ

  • ទឹកដោះគោស្រស់ ១កែវ
  • ស្រូវសាលី ៣ស្លាបព្រាបាយ។

កូរចូលគ្នាឲ្យសព្វរួចយកមកត្រដុះនៅលើកែងដៃ រួចលាចជាមួយទឹកស្អាតធម្មតា។ ស្បែកកែងដៃនិងទន់ជាងមុន។ អ្នកអាចប្រើទឹកដោះគោស្រស់គិរីសួគ៌ សម្រាប់យកមកលាយសម្រាប់ផលិតផលថែសម្រស់ធម្មជាតិរបស់អ្នកបាន៕

វិជ្ជនី

មតិយោបល់