• 2020-12-22 04:06:13
  • ព័ត៌មាន

​ប្រធានាធិបតី​ថ្មី​អាមេរិក​ Joe Biden បាន​​ចាក់​វ៉ាក់សាំង​កូវីដ​ នៅ​ថ្ងៃ​នេះ​

  • 2020-12-22 04:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋអាមេរិក​លោក​ Joe Biden បាន​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​អង្គារ​​នេះ។

Bidenថា​ លោក​ទន្ទឹង​រង់​ចាំ​ការ​វ៉ាក់សាំង​ជា​សាធារណៈ​​នេះ​ យូរ​​មក​ហើយ​ ដែល​វា​នឹង​បង្ហាញ​ពី​​ការ​កសាង​ជំនឿ​ទុក​ចិត្ត​​លើ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​ប្រទេស​​។ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​​​មួយ​ចំនួន​បាន​ចាក់​វ៉ាក់សាំង​​ជំងឺកូវីដ​១៩​រួច​ហើយ​កាល​ពី​សប្ដាហ៍​មុន​ ​រួម​មាន​លោក​អនុ​ប្រធានាធិបតី និង​ប្រធាន​សភា​អាមេរិក​​ជា​ដើម។​

វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ដែល​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន Moderna គឺ​​ជា​ក្រុម​ហ៊ុន​ទី​ពីរ​ ដែល​បាន​ផលិត​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​​ ហើយ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ទៅ​តាម​បណ្ដា​ទី​តាំង​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​៕​

ប្រភព៖ Foxnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់