• 2021-01-06 08:56:46
  • ព័ត៌មាន

បណ្ដុំរូបភាព​ យុវតី Nikko តស៊ូរត់​ ពីក្រុងព្រៃវែង មកដល់កៀនស្វាយ

  • 2021-01-06 08:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី Nikko ដែលបាន​បង្កើត​កម្មវិធីរត់ ១០០គីឡូម៉ែត្រ​ជាមួយសាយ ដើម្បី​រក​ថវិកា​ជួយ​កុមារ​ពិការ​បញ្ញា​នៅសាលារៀន​ទន្សាយ បាន​រត់​មក​ដល់ទី​ប្រជុំជន​កៀនស្វាយ ក្នុងខេត្តកណ្ដាល​ហើយ នារសៀល​ថ្ងៃទី៦ ខែមករានេះ។

យុវតីវ័យ ១៥ឆ្នាំរូបនេះ បានចាប់ផ្ដើមរត់ កាលពីថ្ងៃទី៣ ខែមករា ចេញពីភូមិសាស្រ្ដ​ស្រុកស្វាយអន្ទរ ទៅកាន់ក្រុង​ព្រៃវែង ក្នុង​ចម្ងាយ ២៦គីឡូម៉ែត្រ។ ក្រោយសម្រាក១ថ្ងៃ នាថ្ងៃទី៥ មករា Nikko បាន​បន្ត​រត់ ៣០គីឡូម៉ែត្រ​ទៀត ពីក្រុង​ព្រៃវែង ទៅកាន់​ទីប្រជុំជនអ្នកលឿង។ ចំណែក​ថ្ងៃទី៦ មករានេះ នាង​បាន​រត់​លើ​ចម្ងាយ​ផ្លូវ​ឆ្ងាយ ៤៥គីឡូម៉ែត្រ​ ពីអ្នកលឿង មកកាន់ស្រុកកៀនស្វាយ ដោយ​រត់ ២៥គីឡូម៉ែត្រ​ពេលព្រឹក និងរត់ ២០គីឡូម៉ែត្រពេលរសៀល។

នាថ្ងៃទី៧ ខែមករាស្អែកនេះ Nikko នឹង​រត់ ១៩គីឡូម៉ែត្រ​ទៀត ពីស្រុកកៀនស្វាយ ទៅក្រុង​តាខ្មៅ ខេត្តកណ្ដាល រួចបញ្ចប់​ការ​រត់នៅទីនោះតែម្ដង។

សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹកថ្ងៃទី៦ ខែមករានេះ យុវតី Nikko បានទទួលការ​បរិច្ចាគ​ពីសប្បុរសជន ប្រមាណ​ជាង ៥០០០ដុល្លារហើយ។ សម្រាប់​បងប្អូនដែលចង់​បរិច្ចាគ សូម​បរិច្ចាគ​តាមគណនី ABA 009 992 021 (Nikko and Sor Sothearom)។

សម្រាប់ព័ត៌មានលម្អិតបន្ថែមពីអង្គការ​សាលារៀនទន្សាយ សូមចូល​ទៅកាន់វិបសាយ៖ https://www.rabbitschoolcambodia.net/

អត្ថបទទាក់ទង៖

មតិយោបល់