• 2021-01-10 04:03:24
  • ព័ត៌មាន

ទិដ្ឋភាព​ដ៏រំភើប! សាយ​រត់​ដល់ភ្នំពេញ ក្រោយរត់ជិត ១០០ថ្ងៃ លើ​ចម្ងាយ​ផ្លូវ​ជាង ២៤០០គីឡូម៉ែត្រ

  • 2021-01-10 04:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៩៧ថ្ងៃមុន សាយរត់ចេញពីទីតាំង​​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ឆ្ពោះ​ទៅ​កាន់ខេត្តក្រុងនានា​ជុំវិញប្រទេស​កម្ពុជា ក្នុង​ដំណើរ​ផ្លូវ​ដ៏ឆ្ងាយ ដើម្បី​រកថវិកា​ជួយ​មន្ទីរពេទ្យកុមារអង្គរ។ ថ្ងៃនេះ សាយ​មកដល់​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញវិញ ដោយ​ពាំនាំមកនូវ​ជោគជ័យ​ដ៏អស្ចារ្យ ពោល​គឺ​​ទទួលបាន​ការ​បរិច្ចាគ​​ដ៏ច្រើន​លើស​ការរំពឹងទុក។

មុនពេលរត់ សាយ បានដាក់គោលដៅរកថវិកា​ឲ្យបាន ១០០០លានរៀល ជួយ​មន្ទីរពេទ្យ​កុមារអង្គរ ដែលកំពុង​ត្រូវ​ការ​ជំនួយ​ដើម្បីព្យាបាល​កុមារ​ជាច្រើន​ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ​ជាលទ្ធផល សាយអាចរកបានដល់ទៅជិត ២០០០លានរៀល។

នៅក្នុងដំណើរ​ដ៏វែងឆ្ងាយ​របស់​សាយ មិនមែនជោគជ័យត្រឹមតែ​ការ​ទទួលបាន​ប្រាក់បរិច្ចាគ​ប៉ុណ្ណោះទេ ប៉ុន្តែ​សាយ​ក៏បាន​ធ្វើ​ជាគំរូ​សម្រាប់យុវជន​ជាច្រើនទៀតផងដែរ ក្នុង​ការ​ចាប់​ផ្ដើម​ការងារ​សង្គម​ពីយើងម្នាក់ៗ ដើម្បី​ទាំងអស់គ្នា។ ក្រៅពីនេះ តាមរយៈ​យុទ្ធនាការ​ ១ដុល្លារ ដែលសាយបង្កើតឡើងក្នុង​គម្រោង Run with Sai ក៏ជា​ឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពីការសាមគ្គីគ្នា ការ​​រួមចំណែក​ម្នាក់បន្តិច តែអាច​ទទួលលទ្ធផល​ដ៏អស្ចារ្យ។​

នៅព្រឹកនេះដែរ ក្រុមការងារ Sabay ក៏បានផ្ដិតយក​រូបភាព​មួយចំនួន​ពី​ការ​រត់មកដល់ភ្នំពេញរបស់សាយផងដែរ។ សូមទស្សនាខាងក្រោមនេះ៖

ទស្សនាវីដេអូសាយរត់ពីតាខ្មៅ មកកាន់គោលដៅ​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងក្រោមនេះ៖

មតិយោបល់