• 2021-01-10 02:49:00
  • ព័ត៌មាន

ក្ដុកក្ដួលណាស់! ទិដ្ឋភាពសាច់ញាតិ យំគគ្រូកពេញព្រលានយន្តហោះ ចាំស្ដាប់ដំណឹងយ៉ាងអន្ទះសា

  • 2021-01-10 02:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលបេសកកម្ម រុករក និងជួយសង្គ្រោះអ្នកដំណើរនៅលើយន្តហោះ SJ182 របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Sriwijaya ដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វា កំពុងប្រព្រឹត្តិយ៉ាងសកម្មនោះ មានគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្ដិ នៃជនរងគ្រោះកំពុងរង់ចាំស្ដាប់ព័ត៌មានយ៉ាងអន្ទះអន្ទែងបំផុត នៅឯព្រលានយន្តហោះ Supadio airport នៅទីក្រុង Pontianak លើកោះប័រណេអូរ ។

លោក Muhammad Haekal ជាបងប្អូនជីដូនមួយរបស់អ្នកដំណើរម្នាក់ឈ្មោះ Athar Rizki Riawan និងមានសមាជិក ៤នាក់ទៀតនៃគ្រួសាររបស់គាត់បានជិះលើយន្ដហោះ SJY182 បាននិយាយថា "ខ្ញុំសង្ឃឹមថានឹងមានអព្ហូតហេតមួយ អាចជួយឱ្យពួកគេនៅមានជីវិតទៅចុះ» ។

បុរសខាងលើរៀបរាប់ទាំងក្ដុក្ដួលទៀតថា «ខ្ញុំសង្ឃឹមថាយ៉ាងហោចណាស់អ្នកជួយសង្គ្រោះនឹងរកឃើញសាកសពរបស់ពួកគេ ដើម្បីយើងអាចធ្វើពិធីបញ្ចុះសពបានត្រឹមត្រូវ» ។ នេះបើតាមការធ្វើបទសម្ភាសរបស់បណ្ដាញសារព័ត៌មាន CNA កាលពីថ្ងៃទី ៩ មករា ២០២១ នេះ ។

គួរឱ្យដឹងថា កាលពីថ្ងៃទី ៩ មករា ២០២១ យន្តហោះដឹកអ្នកដំណើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី Sriwijaya បានចាកចេញពីព្រលានយន្តហោះទីក្រុងហ្សាកាតា ហើយឆ្ពោះទៅកាន់ទីក្រុង Pontianak ភាគខាងលិចនៃខេត្តកាលីម៉ាន់តាន់ ។ ភ្លាមៗពេលចាកចេញពីទីក្រុងហ្សាកាតា មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយយន្តហោះ Sriwijaya បានបាត់ខ្លួននៅរយៈកម្ពស់ប្រមាណ ៣ ០០០ ម៉ែត្រ មិនដល់ ៦០ វិនាទីផង មុនយន្តហោះបាត់ចេញពីប្រព័ន្ធរ៉ាដា ។ ដោយផ្អែកលើបំណែកយន្តហោះ និងភ័ស្តុតាងមួយចំនួន អាជ្ញាធរបានសន្មតើថា យន្តហោះខាងលើ មុខជាធ្លាក់ចូលក្នុងសមុទ្រជ្វា ។

យន្តហោះខាងលើបានដឹកអ្នកដំណើរ ៦២ នាក់ ក្នុងនោះមានក្រុមការងារយន្តហោះ ១២នាក់ ហើយក៏មានកុមារចំនួន ១០ នាក់ផងដែរ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់