• 2021-01-13 07:06:15
  • ព័ត៌មាន

មកភ្លក់យ៉ាអួគិរីសួគ៌ Free Free នៅម៉ាក្រូ ទទួលបានការថែមជូនដ៏ពិសេស

  • 2021-01-13 07:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នឹងមានការដាក់ឲ្យភ្លក់យ៉ាអួគិរីសួគ៌ដោយឥតគិតថ្លៃ នៅផ្សារម៉ាក្រូ ក្នុងរាជធានីភ្នំពេញ សំរាប់រយ:ពេលមួយសប្តាហ៍តែប៉ុណ្ណោះ។

កម្មវិធីដ៏ពិសេសនេះ ត្រូវបានបង្កើតឡើងដើម្បីជាការថ្លែងអំណរគុណ ដល់ការគាំទ្រយ៉ាងលើសលើស ចំពោះទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ តាំងពីដើមរៀងមក។ ក្រៅពីបានភ្លក់យ៉ាអួដ៏ឆ្ងាញ់ដោយឥតគិតថ្លៃ កសិដ្ឋានគិរីសួគ៌ក៏បានផ្ដល់ជូនយ៉ាងពិសេសដល់អតិថិជនរបស់ខ្លួននៅក្នុងផ្សារម៉ាក្រូនេះផ្ទាល់តែម្តង ដោយគ្រាន់តែទិញយ៉ាអួក្នុងផ្សារម៉ាក្រូ ១យួរ (៤កំប៉ុង) នឹងទទួលបានយ៉ាអួរ ១កំប៉ុងទៀតដោយឥតគិតថ្លៃ រហូតដល់អស់ពីស្តុក!

សំរាប់ផ្សារផ្សេងៗ នឹងមានប្រូម៉ូសិនបន្ថែម យ៉ាអួក្នុងពេលឆាប់ៗនេះ នៅតាមបណ្ដាផ្សារទំនើបផ្សេងៗទៀត។ គួរដឹងផងដែរថា ទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិចតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋាន បាននាំចូលប្រភេទគោយកទឹកដោះល្អបំផុតពីប្រទេសអូស្រ្ដាលី និងបានប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយបំផុត រួមនឹងអ្នកជំនាញពីអុីស្រាអែល ដែលជាប្រទេសជំនាញខាងផលិតទឹកដោះគោ ដើម្បីធានាបាននូវរសជាតិ គុណភាព និងទំនុកចិត្តពីអ្នកទទួលទាន។

ដោយមានការគាំទ្រដ៏លើសលុប អ្នកអាចរកផលិតផលរបស់កសិដ្ឋានគិរីសួគ៌បាននៅតាមផ្សារទំនើបជាច្រើនដូចជា អ៊ីអនសែនសុខ ម៉ាក្រូ ឡាក់គី ថៃហួត តេលាម៉ាតធំៗ បាយ័ន ហ្វ៊ែផ្លាស ជីបម៉ុង ស៊ូភើស្ត័រ ផ្សារការ៉ុត អារុណា អិនស៊ី ស្តេឡា អាស៊ី អ៊ិចប្រេស Setra mart ផ្សារអាហារធម្មជាតិ និងផ្សារទំនើបផ្សេងទៀតដែលនៅជិតផ្ទះអ្នក ហើយយើងក៏មានសេវាកម្មដឹកជញ្ចូនដល់ផ្ទះតាមរយៈ tolonton.com & Nham24 Fresh។ ផលិតផលយើងក៏មានលក់នៅ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងកំពតផងដែរ។

សាកល្បងរសជាតិប្លែកគេនៃទឹកដោះគោសុទ្ធ១០០% ឥឡូវនេះ! សំរាប់ពត៍មានបន្ថែម អ្នកអាចទាក់ទង 070 433 555 ជារៀងរាល់ម៉ោងធ្វើការ រឺក៏ទាក់ទងមកទំព័រហ្វេសបុក kirisufarm រឺគ្រាន់តែវាយកពាក្យ ទឹកដោះគោសុទ្ធតែប៉ុណ្ណោះ បងនឹងឃើញ Kirisu Farm មកហើយ។

តោះ! ចង់ដឹងថាឆ្ងាញ់ដូចគេល្បីកម្រិតណានោះ កុំភ្លេចទៅភ្លក់ទាំងអស់គ្នាណា!

វិជ្ជនី

មតិយោបល់