• 2021-01-16 09:01:43
  • ព័ត៌មាន

ប្រកាសបន្ទាន់! មុននេះបុរសខ្មែរសញ្ជាតិអាមេរិកម្នាក់ រត់ចេញពីកន្លែងធ្វើចត្តាឡីស័កហើយ

  • 2021-01-16 09:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមទំព័រហ្វេសប៊ុកផេករបស់ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នេះ មានបុរសខ្មែរ សញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច ។

អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ។ នៅព្រឹកមិញនេះ គាត់បានហូបអាហារពេលព្រឹក នៅក្នុងសណ្ឋាគារ ហើយបានឆ្លៀតឱកាសរត់គេច ក្រោយហូបអាហាររួចតែម្តង ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងស្វែងរក ដើម្បីយកមកធ្វើចត្តាឡីស័កឡើងវិញ៕

មតិយោបល់