• 2021-01-17 01:17:07
  • ព័ត៌មាន

គិត​ត្រឹម​ម្សិល​មិញ​ អ្នក​ស្លាប់​ដោយ​សារ​កូវីដ.១៩ ជុំវិញ​ពិភពលោក​កើន​ដល់​២​លាន​នាក់​

  • 2021-01-17 01:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្លាប់​ដោយសារ​វីរុស​កូវីដ​.១៩ នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់​២​លាន​នាក់​​គិត​ត្រឹម​ថ្ងៃ​សៅរ៍​ ម្សិល​មិញ​ ដែល​ចំនួន​នេះ​អាច​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត​ បើ​ទោះ​ជា​ប្រទេស​មួយ​ចំនួន​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ខ្លះ​ៗ​ហើយ​ក៏​ដោយ។

​ក្នុង​ឆ្នាំ ២០២១ ការ​ស្លាប់​មាន​ជា​មធ្យម​ជាង​១១.៩០០ នាក់​ក្នុង​មួយ​ថ្ងៃ ​ឬ​ជីវិត​មួយ​បាន​បាត់បង់​រៀងរាល់ ៨ វិនាទី។ ​យោង​តាម​ការ​ព្យាករណ៍​ពី​វិទ្យាស្ថាន​វាស់វែង​សុខភាព​និង​វាយតម្លៃ​សុខភាព នៅ​ត្រឹម​ខែ​មេសា​ខាង​មុខ​ ចំនួន​អ្នក​ស្លាប់​ទូទាំង​ពិភពលោក​អាច​ឈាន​ដល់ ២,៩ លាន​នាក់​។​

​ដោយ​ផ្អែក​លើ​របៀប​ដែល​មេរោគ​កូរ៉ូ​ណា​រីក​រាលដាល​យ៉ាង​លឿន​ដោយ​សារ​វីរុ​ស​បម្លែង​ខ្លួន អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ WHO បាន​ព្រមាន​ថា​រឿង​អាក្រក់​បំផុត​អាច​នឹង​កើត​ឡើង​​៕ ​​​

ប្រភព៖ Foxnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់