- 2021-01-17 01:36:20
- ព័ត៌មាន
គ្រោះរញ្ជួយដីលើកោះមួយ នៅឥណ្ឌូណេស៊ី ធ្វើឲ្យមនុស្សស្លាប់ និងរបួសជាង៦០០នាក់
- 2021-01-17 01:36:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះរញ្ជួយដីលើកោះមួយ នៅឥណ្ឌូណេស៊ី ធ្វើឲ្យមនុស្សស្លាប់ និងរបួសជាង៦០០នាក់
ចន្លោះមិនឃើញ
ប្រទេសឥណ្ឌូណេស៊ី បានជួបហេតុការណ៍ដ៏អាក្រក់មួយគឺគ្រោះរញ្ជួយដីកម្រិតមធ្យម ប៉ុន្តែបានធ្វើឲ្យរាប់រយនាក់របួស, ស្លាប់ និងខ្លះកំពុងបាត់ខ្លួន។
គិតត្រឹមថ្ងៃអាទិត្យនេះអ្នកស្លាប់បានកើនឡើង៥៦នាក់ហើយ ខណៈអ្នករងរបួសមានចំនួនជាង៦០០នាក់។ មនុស្សរាប់ម៉ឺននាក់ ត្រូវបានអាជ្ញាធរជម្លៀសចេញ ហើយផ្ទះសំបែង និងហេដ្ឋារចនាសម្ព័នជាច្រើនត្រូវបានខូចខាត និងបំផ្លាញទាំងស្រុង។
កម្រិតរញ្ជួយដីកម្លាំង៦,២វ៉ិចទ័រ បានវាយប្រហារលើកោះ Sulawesi ភាគខាងត្បូង កាលពីយប់ថ្ងៃសុក្រវេលាម៉ោង ១.២៨នាទីរំលងអាធ្រាត្រ៕