• 2021-01-17 05:55:50
  • ព័ត៌មាន

កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ​បាញ់​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​ជាច្រើន​ក្នុង​​សម​យុទ្ធ​យោធា​ប្រចាំ​ឆ្នាំ

  • 2021-01-17 05:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​បាញ់​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​ជាច្រើន​ជា​ផ្នែក​នៃ​សម​យុទ្ធ​យោធា​ប្រចាំ​ឆ្នាំ ដោយ​អាច​ហោះ​ទៅដល់​គោលដៅ​ចម្ងាយ​១៦០០​គីឡូម៉ែត្រ​។​ ​

កាំជ្រួច​របស់​អ៊ីរ៉ង់​បាន​ធ្លាក់​នៅ​ចម្ងាយ១៦០​គីឡូម៉ែត្រ​​ពី​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក ​USS Nimitz​។​ ពេល​ជាមួយគ្នា បណ្ដា​ផ្កាយរណប​ឈ្លប​យកការណ៍​អាមេរិក​​បាន​តាមដាន​ការ​បាញ់​កាំជ្រួច​ចេញពី​អ៊ីរ៉ង់​ដូច​គ្នា​។​

អ៊ីរ៉ង់​បាន​បាញ់​កាំជ្រួច​ជា​ផ្នែក​នៃ​សម​យុទ្ធ​យោធា​ប្រចាំឆ្នាំ​របស់​ខ្លួន ដោយ​ធ្លាក់​ចំ​គោលដៅ​នៅ​ចម្ងាយ​ជាង​១៦០០​គីឡូម៉ែត្រ​។​ មុន​នេះ​មួយ​ថ្ងៃ ​​នាវាមុជទឹក​អ៊ីរ៉ង់​ក៏​បាន​បាញ់​កាំជ្រួច​បណ្ដែត​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់​៕

ប្រភព៖ Aljazeera ប្រែសម្រួល៖ សៀនហួរ

មតិយោបល់