• 2021-01-18 02:11:15
  • ព័ត៌មាន

រំភើបណាស់! សាយ រត់បាន ១ម៉ឺនដុល្លាទៀតហើយ

  • 2021-01-18 02:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ សាយបានរត់ជាមួយ Smart Axiata ក្នុងចំងាយ១០គីឡូម៉ែត្រ ដើម្បីទទួលលុយ ១ម៉ឺនដុល្លាក្នុងការរត់ដើម្បីសប្បុរសធម៌ នៅកោះពេជ្រ បានយ៉ាងរលូន។

Smart Axiata បានបង្កើតកម្មវិធី រត់១០គីឡូម៉ែត្រដើម្បីមនុស្សធម៌ជាមួយសាយ នៅព្រឹកម្សិលមិញ នៅកោះពេជ្រដើម្បីទទួលបាន១ម៉ឺនដុល្លា ជួយឧបត្ថម្ភដល់កុមារនៅមន្ទីពេទ្យ។ ការរត់ត្រូវបានបញ្ចប់ដោយជោគជ័យ ដែលមានការចូលរួមពីសិល្បករ សិល្បការិនី និង Influencers ជាច្រើននាក់ផ្សេងទៀត។

សាយ បង្ហាញអារម្មណ៌រំភើបចំពោះអ្នកដែលបានចូលរួមរត់ជាមួយលោក និងអគុណទៅដល់ Smart Axiata ដែលបានបង្កើតកម្មវិធីនេះឡើង ៕

ខាងក្រោមនេះជាបណ្តុំរូបភាពនៅក្នុងកម្មវិធី

អត្ថបទ៖​ Art

មតិយោបល់