- 2021-01-18 03:31:00
- ព័ត៌មាន
យុទ្ធនាការ «រត់ជាមួយសាយ» ទទួលបានទឹកប្រាក់បរិច្ចាក ១ម៉ឺនដុល្លារពី Smart Axiata ដើម្បីជួយមន្ទីពេទ្យកុមារអង្គរ
- 2021-01-18 03:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធនាការ «រត់ជាមួយសាយ» ទទួលបានទឹកប្រាក់បរិច្ចាក ១ម៉ឺនដុល្លារពី Smart Axiata ដើម្បីជួយមន្ទីពេទ្យកុមារអង្គរ
ចន្លោះមិនឃើញ
សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀតបានចូលរួមរត់ ជាមួយលោក អួន បឋម ដែលត្រូវបានគេស្គាល់ថា «សាយ» កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «រត់ជាមួយសាយ» ដែលជាយុទ្ធនាការរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។
ក្រុមហ៊ុន Smart Axiata បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ដល់យុទ្ធនាការរៃអង្គាសថវិការបស់ សាយ ឥឡូវនេះថវិកាដែលបានរៃអង្គាសមានចំនួនលើសពី ៤៨ម៉ីនដុល្លារ បន្ទាប់ពីគាត់បានរត់ចម្ងាយជាង ២.៤០៨គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ។
មូលហេតុដែលសាយចាប់ផ្ដើមយុទ្ធនាការ «រត់ជាមួយសាយ» នេះឡើង លោកបាននិយាយថា៖ «ខ្ញុំគោរព និងកោតសសើរការងារ ដែលមន្ទីរពេទ្យកុមារអង្គរកំពុងធ្វើ ដើម្បីផ្ដល់ការព្យាបាលដល់កុមារកម្ពុជា ហើយខ្ញុំបានជួយពួកគេតាមរយៈមធ្យោបាយដែលខ្ញុំអាចធ្វើទៅបាន។ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមានអារម្មណ៍រំភើបណាស់ចំពោះការគាំទ្រ និងសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរក្នុងបុព្វហេតុដ៏គួរឱ្យស្ងើចសរសើរនេះ។»
លោកបានបន្តទៀតថា ៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលក្រុមហ៊ុនធំៗនៅកម្ពុជា ដូចជាក្រុមហ៊ុន Smart បានចូលរួមគាំទ្រកម្មវិធីសប្បុរសធម៌របស់ខ្ញុំ ក្នុងការជួយប្រជាជនកម្ពុជាឲ្យចេះជួយយកអាសារគ្នា ជាពិសេសដល់អ្នកដែលមិនមានសំណាងជាងខ្លួន ជាពិសេសក្មេងៗ។»
លោក សាយ ក៏ទទួលបានការតែងតាំងជាច្រើនពីពលរដ្ឋកម្ពុជា ដើម្បីក្លាយជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart ផងដែរ ដែលជាផ្នែកមួយផ្សេងទៀតនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលជ្រើសរើសពលរដ្ឋកម្ពុជាដែលបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍របស់ពួកគេ ទោះបីជាប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។
លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Smart Axiata មានប្រសានស៍ថា៖ «លោក សាយ បានលើកទឹកចិត្តដល់ពួកយើងទាំងអស់គ្នា ហើយពួកយើងនៅក្រុមហ៊ុន Smart មានមោទនភាពក្នុងការរួមចំណែកដល់សមិទ្ធិផលដ៏អស្ចារ្យរបស់គាត់ក្នុងការរៃអង្គាសថវិការជាច្រើនតាមរយៈគំនិតផ្តួចផ្តើម ការខិតខំ និងការលះបង់ផ្ទាល់ខ្លួន។ យើងសង្ឃឹមថាការបរិច្ចាគរបស់ក្រុមហ៊ុនទៅកាន់យុទ្ធនាការ «រត់ជាមួយសាយ» នៅថ្ងៃនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់យើងនឹងលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាឲ្យចេះរួមគ្នា និងចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយអ្នកដែលងាយរងគ្រោះបំផុត ក្នុងអំឡុងពេលដ៏លំបាកទាំងនេះ។»
នៅពេលចុងបញ្ចប់នៃការរត់ចម្ងាយ ១០ គីឡូម៉ែត្រ ក្រុមហ៊ុន Smart បានប្រកាសឲ្យដឹងថាក្រុមហ៊ុននឹងពង្រីកការគាំទ្រ ដល់សេវាថែទាំសុខភាពកុមារដោយឥតគិតថ្លៃ តាមរយៈការរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ និងបរិច្ចាគថវិការបស់ក្រុមហ៊ុនឲ្យគ្រប់ចំនួន១០ម៉ឺនដុល្លារ។
ការប្រគុំតន្ត្រី Smile Charity Concert នឹងធ្វើការផ្សាយផ្ទាល់តាមអនឡាញ នឹងមានការសម្ដែងពីតារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ។
ថវិកាទាំងអស់នឹងត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យកុមារឈានមុខគេខាងផ្នែកផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់។
លោក Feiruz បានបន្ថែមទៀតថា៖ «ការធានាឲ្យបានថាពលរដ្ឋកម្ពុជា ជាពិសេសកុមារ ទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព គឺជាផ្នែកមួយដ៏សំខាន់ នៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងការគាំទ្រដល់ការអភិវឌ្ឍជាតិ រាល់មធ្យោបាយដែលអាចធ្វើទៅបាន។
លោក ប្រុស ឡា តារាម្នាក់ក្នុងចំណោមតារាល្បីៗដ៏ទៃទៀត ដែលបានចូលរួមក្នុងព្រឹតិ្តការណ៍រត់នេះ បាននិយាយថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះកម្មវិធីយុទ្ធនាការរបស់សាយ ដើម្បីរៃអង្គាសថវិការសម្រាប់មន្ទីរពេទ្យកុមារអង្គរ។ នៅពេលដែលខ្ញុំបានចូលរួមរត់ជាមួយគាត់ ពិតជាជំរុញឱ្យខ្ញុំជួយធ្វើការងារផ្សេងទៀតសម្រាប់សហគមន៍ និងប្រទេសជាតិរបស់ខ្ញុំ។ ខ្ញុំពេញចិត្តក្នុងការធ្វើការជាមួយក្រុមហ៊ុន Smart ដែលក្រុមហ៊ុនបានចំណាយពេលវេលាជាច្រើនរាប់មិនអស់ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានសុខុមាលភាពល្អផងដែរ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមការប្រគំតន្រ្តី Smile Charity Concert នាពេលខាងមុខនេះផងដែរ។»
នាពេលថ្មីៗនេះ Smart បានផ្ដើមយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។ យុទ្ធនាការនេះក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយក៏នឹងមានបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងយុទ្ធនាការពលរដ្ឋគំរូ ដែលផ្តោតលើការស្វែងរកប្រជាពលរដ្ឋកម្ពុជា ដែលបានធ្វើការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសហគមន៍របស់ពួកគាត់។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានតាមរយៈ៖