• 2021-01-18 07:13:22
  • ព័ត៌មាន

ក្រុម​អ្នក​តវ៉ា​ថៃ​ ​ភាគ​ច្រើន​ជា​យុវជន​ទាមទារ​ឲ្យ​ ប៉ូលិស​ដោះ​លែង​សមាជិក​​២​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​​

  • 2021-01-18 07:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​រណសិរ្ស​​ធម្មសាស្ត្រ​ បាន​ថ្កោលទោសទៅ​កាន់​សមត្ថកិច្ច​ថៃ​​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ មក​លើ​កង​ការពារ​ របស់​ខ្លួន​ពេល​​ប្រមូល​ផ្ដុំ​គ្នា​សរសេរ​បដា​ ​មាន​ប្រវែង​បណ្ដោយ​ ១១២​ម៉ែត្រ​ នៅ​បរិវេណ​ "វិមាន​ជ័យ​សមរភូមិ​" ក្នុង​ក្រុង​បាងកក​។

សមត្ថកិច្ច​​ថៃ បាន​ចាប់​ខ្លួន​ពួក​សកម្មជន​ ដែល​បាន​ប្រមូល​ផ្ដុំ​ និង​សរសេរ​បដា​ មាន​ប្រវែង​ ១១២​ម៉ែត្រ​ ដើម្បី​ទាមទារ​ឲ្យ​លុប​មាត្រា​ ១១២​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ចែង​​ពី​ការ​ផ្ដន្ទាទោស​លើ​អ្នក​ដែល​មើល​ងាយ​ ព្រះ​ចេស្ដា​ព្រះ​មហាក្សត្រ​​ និង​ច្បាប់​ដែល​ដាក់​ ប្រទេស​ស្ថិត​ក្នុង​គ្រា​អាសន្ន។​

ក្នុង​ពេល​ដែល​សមត្ថកិច្ច​ តម្រួត​ចូល​ទៅ​គ្រប់គ្រង​ស្ថានការណ៍​ មាន​ស្នូរ​ផ្ទុះ​ ដូចជា​ គ្រាប់បែក​បណ្ដាល​ឲ្យ​សមត្ថកិច្ច​តម្រួត​ រង​របួស​២​នាក់​៕ ​

ប្រភព៖ thairath ប្រែសម្រួល៖ សៀនហួរ

មតិយោបល់