• 2021-01-20 01:00:00
  • ព័ត៌មាន

មិន ធឿន «ឈប់បានឈប់ទៅ! កុំ​យក​ការ​សម្លាប់​សត្វ​ព្រៃ​ធ្វើ​អាជីវកម្ម​ដូច​ធ្វើស្រែ»

  • 2021-01-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ឈប់បានឈប់ទៅ! កុំ​យក​ការ​សម្លាប់​សត្វ​ព្រៃ​ធ្វើ​អាជីវកម្ម​ដូច​ធ្វើស្រែ» នេះ​ជាការលើកឡើងរបស់អតីត​ទាហាន​ខ្មែរ​ក្រហម​ លោក​ មិន ធឿន​ ដែល​សព្វ​ថ្ងៃ​នេះ​លោក​​​​មន្ត្រី​ឧទ្យានុរក្ស​ការពារ​ក្នុង​ដែន​ជម្រក​​សត្វ​ព្រៃ​ភ្នំ​ព្រេច​ក្នុងពេលផ្តល់បទសម្ភាសន៍ជា Sabay​ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានរយ:ពេល ៥ថ្ងៃ នៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរីកាលពីចុងសប្តាហ៍មុន។

លោក មិន ធឿន​ ទទួល​បាន​ប័ណ្ណសរសើរ​ពីក្រសួងបរិស្ថាន​កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១

លោក មិន ធឿន​ លើកឡើងថា លោកបាញ់សត្វព្រៃគឺអំឡុងពេលដែលលោកនៅជាទាហានខ្មែរក្រហម រហូតដល់ឆ្នាំ១៩៨០ជាងទើបលោកឈប់។ សត្វដែលលោកបាញ់សម្លាប់ភាគច្រើនគឺសត្វទន្សោង ខ្ទីងណាធំៗដែលត្រូវខ្នាតដែលគេចង់បាន លោកបាញ់សម្លាប់មិនមែនយកសាច់ទេគឺបាញ់យកស្នែងព្រោះស្នែងនេះមានទីផ្សារពួកយវៀតណាមជាអ្នកទិញ។

«នឹងឃើញថាបាញ់អត់ទៅមុខ អត់មាន បាញ់បាន២-៣ក្បាលយកទៅលក់បានលុយ ថាយ៉ាងច្រើនចាយបានកន្លះចុះអស់ដដែល ដល់នឹងឃើញមិត្តភក្តិខ្ញុំហៅឲ្យចូលធ្វើជាមន្ត្រី​ឧទ្យានុរក្ស​ម្តងជាពីរដងអត់ចូលទេព្រោះគិតថាបានប្រាក់ខែតិចពេក តែក្រោយមកទៀតទើបសម្រេចចិត្តចូលធ្វើការនេះតែម្តង» ​នេះជាបញ្ជាក់របស់លោក មិន ធឿន​ មន្ត្រី​ឧទ្យានុរក្ស​ការពារ​ក្នុង​ដែន​ជម្រក​​សត្វ​ព្រៃ​ភ្នំ​ព្រេច។

លោក មិន ធឿន​ និងមន្ត្រីឧទ្យានុរក្សដែលទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថាន​

ក្រោយបំពេញការងារជាមន្ត្រី​ឧទ្យានុរក្សអស់រយៈពេលជិត១០ឆ្នាំនៅដែន​ជម្រក​​សត្វ​ព្រៃ​ភ្នំ​ព្រេច​មកលោក មិន ធឿន​ បានក្លាយជាមន្ត្រីគំរូទទួល​បាន​លិខិត​សរសើរ​ពីក្រសួងបរិស្ថាន​ដែលបានលះបង់ពេលវេលាទាំង​ថ្ងៃទាំង​យប់ និងអាយុជីវិត​ខិតខំ​ប្រឹង​ប្រែង​ការពារ​ធនធាន​ធម្មជាតិ៕

អត្ថបទ៖ យ៉ន សូវៀត

មតិយោបល់